វៀតណាមអំពាវនាវឲ្យការពារជនស៊ីវិលនៅចំពោះមុខគ្រោះអត់ឃ្លានបង្កឡើដោយជម្លោះ

(VOVWORLD) - ថ្លែងនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំអ.ស.ប បានអះអាងថា ក្រុមប្រឹក្សាសន្តិសុខចាំបាច់ត្រូវបង្កើនការ ខិតខំដើម្បីដោះស្រាយគ្រោះអត់ឃ្លានបង្កឡើងដោយជម្លោះ។ 
នាថ្ងៃទី១១ មីនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បាន រៀបចំសម័យប្រជុំពិភាក្សាបើកចំហតាមប្រព័ន្ធវីដេអូអំពីកិច្ចការពារជនស៊ីវិលនៅចំពោះមុខគ្រោះអត់ឃ្លានបង្កឡើងដោយជម្លោះ។ អគ្គលេខាធិការអ.ស.បលោក Antonio Guterres នាយកកម្មវិធីស្បៀងអាហារពិភព លោក លោក David Beasley និងតំណាង ក្រៅរដ្ឋាភិបាលជាច្រើន បានអញ្ជើញចូលរួមសម័យប្រជុំនេះ។
ថ្លែងនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំអ.ស.ប បានអះអាងថា ក្រុមប្រឹក្សាសន្តិសុខចាំបាច់ត្រូវបង្កើនការ ខិតខំដើម្បីដោះស្រាយគ្រោះអត់ឃ្លានបង្កឡើងដោយជម្លោះ។ លោកឯកអគ្គរដ្ឋទូតក៏បាន អំពាវនាវឲ្យបណ្ដាប្រទេស អង្គការអន្តរជាតិ តំបន់និងអ្នកផ្ដល់ហិរញ្ញប្បទាន រក្សាការ រួមវិភាគទានសម្រាប់កម្មវិធីជួយសង្គ្រោះមនុស្សធម៌នានា ដើម្បីជួយបណ្ដាប្រទេស បង្កើនសមត្ថភាពឆ្លើយតបនឹងតម្រូវការរបស់ប្រជាជន ព្រមទាំងកសាងប្រព័ន្ធ ស្បៀងអាហារប្រកបដោយចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ