វៀតណាមអំពាវនាវឲ្យបន្តការចរចាអំពីបញ្ហាប៉ាឡេស្ទីន

(VOVWORLD) - ថ្លែងនៅកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំអ.ស.ប បានអបអរសាទរ បទឈប់បាញ់រវាងភាគីពាក់ព័ន្ធនានា ហើយ វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងដោយមានលក្ខណៈស្ថាបនារបស់ប្រទេសជាច្រើនក្នុងតំបន់ របស់អ.ស.ប ក្រុមប្រទេសមជ្ឈឹមបូព៌ាទាំង៤ និងដៃគូអន្តរជាតិផ្សេងៗ ទៀតក្នុងបញ្ហានេះ។

នាថ្ងៃទី២៧ ខែឧសភា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បានបើកកិច្ចប្រជុំជាប្រចាំអំពីស្ថានភាពមជ្ឈឹមបូព៌ា រួមទាំងបញ្ហាប៉ាឡេស្ទីនផង។
វៀតណាមអំពាវនាវឲ្យបន្តការចរចាអំពីបញ្ហាប៉ាឡេស្ទីន - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំ អ.ស.ប។

ថ្លែងនៅកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំ អ.ស.ប បានអបអរសាទរបទឈប់បាញ់រវាងភាគីពាក់ព័ន្ធនានា ហើយ វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងដោយមានលក្ខណៈស្ថាបនារបស់ប្រទេសជាច្រើនក្នុងតំបន់ របស់អ.ស.ប ក្រុមប្រទេសមជ្ឈឹមបូព៌ាទាំង៤ និងដៃគូអន្តរជាតិផ្សេងៗ ទៀតក្នុងបញ្ហានេះ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការគោរព បទឈប់បាញ់ ហើយស្វែងរកដំណោះស្រាយដ៏យូរអង្វែង ប្រកបដោយចីរភាពសម្រាប់ជម្លោះនេះ។
អ្នកតំណាងរបស់វៀតណាមបានអំពាវនាវឲ្យអ៊ីស្រាអែលបញ្ឈប់សកម្មភាពតាំង លំនៅដ្ឋាននៅតំបន់ត្រើយខាងលិច រួមទាំងតំបន់ហ្សេរូសាឡឹមខាងកើត ក៏ដូចជាបញ្ឈប់ ការបំផ្លាញរុះរើផ្ទះសម្បែងរបស់ជនប៉ាឡេស្ទីន និងបណ្ដេញពួកគេចេញពីលំនៅដ្ឋានរបស់ ខ្លួន។ លោកឯកអគ្គរដ្ឋទូតក៏បានអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ បន្តការចរចាស្ដីពី បញ្ហាប៉ាឡេស្ទីន ហើយអះអាងថា ដំណោះស្រាយតែមួយគត់នោះគឺ ដំណោះស្រាយ រដ្ឋ ២ ក្នុងនោះបង្កើតរដ្ឋប៉ាឡេស្ទីនដោយមានរដ្ឋធានីជាហ្សេរូសាឡឹមខាងកើត ដែល រួមរស់ដោយសន្តិភាពជាមួយរដ្ឋអ៊ីស្រាអែល ជាមួយនឹងខ្សែព្រំដែន សុវត្ថិភាពនិងត្រូវ បានពិភពលោកទទួលស្គាល់។
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសង្កត់ធ្ងន់លើសារសំខាន់នៃការធានា ឲ្យការផ្ដល់ជំនួយមនុស្សធម៌នៅហ្គាហ្សាមិនរងការអាក់ខាន ព្រមទាំងអំពាវនាវឲ្យសហ គមន៍អន្តរជាតិបង្កើនការជួយជ្រោមជ្រែងសម្រាប់សកម្មភាពមនុស្សធម៌និងការស្ដារ ឡើងវិញនៅតំបន់ហ្គាហ្សាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ