វៀតណាមអំពាវនាវឲ្យសហគមន៍អន្តរជាតិរួមដៃដោះស្រាយផលប៉ះពាល់អវិជ្ជមាននៃបម្រែបម្រួលអាកាសធាតុទៅលើសិទ្ធិកុមារ

វៀតណាមអំពាវនាវឲ្យសហគមន៍អន្តរជាតិរួមដៃដោះស្រាយផលប៉ះពាល់អវិជ្ជមាននៃបម្រែបម្រួលអាកាសធាតុទៅលើសិទ្ធិកុមារ - ảnh 1
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Ha Kim Ngoc ថ្លែងមតិក្នុងសម័យប្រជុំ
(រូបថតៈ TTXVN)

(VOVworld)-នាថ្ងៃទី២មិនានៅទីក្រុង Geneva ប្រទេសស្វីស ក្រុមប្រឹក្សាសិទ្ធិមនុស្ស 
 អង្គការសហប្រជាជាតិបានបើកជំនួបពិភាគ្សាជាន់ខ្ពស់ស្តីពី ផលប៉ះពាល់អវិជ្ជមាន
 នៃបម្រែបម្រួលអាកាសធាតុទៅលើសិទ្ធិកុមារ។ គណៈប្រតិភូវៀតណាមចូលរួមក្នុង
ជំនួប នេះដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Ha Kim Ngoc
 ។ នៅទីនេះ លោក Ha Kim Ngoc បានលើកឡើងនូវផលប៉ះពាល់ជាច្រើនរបស់បម្រែ
បម្រួលអាកាសធាតុចំពោះសិទ្ធិកុមារ ព្រមទាំងសង្កត់ធ្ងន់ទៅលើខ្លឹមសារអាទិភាព
 ចំនួន៣។ នោះគឺ ការកសាងគោលនយោបាយទប់ទល់ជាមួយបម្រែបម្រួលអាកាស
 ធាតុដោយយកកុមារជាគោល លើកកំពស់មនសិការអំពីផលប៉ះពាល់ការបម្រែ
បម្រួលរបស់អាកាសធាតុចំពោះកុមារក៏ដូចជា បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ
 និងតំបន់ក្នុងការទប់ទល់ជាមួយផលប៉ះពាល់នៃបម្រែបម្រួលរបស់អាកាសធាតុ
ទៅលើសិទ្ធិកុមារជាដើម។ លោក Ha Kim Ngoc ក៏បានចែករំលែកនូវបទពិសោធន៍
ជាក់ស្តែងរបស់វៀតណាមក្នុងនោះមានការបញ្ចូលខ្លឹមសារស្តីពីសិទ្ធិកុមារទៅក្នុង
បណ្តាគោលនយោបាយស្តីពីបម្រែបម្រួលអាកាសធាតុ និងរឹតបន្តឹងកិច្ចសហប្រតិ
បត្តិការរវាងរដ្ឋាភិបាលវៀតណាមជាមួយអង្គការ UNICEF និងដៃគូនានាក្នុងការ
កសាងយុទ្ធសាស្ត្រកាត់បន្ថយគ្រោះមហន្តរាយដោយយកកុមារជាគោល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ