វៀតណាម-អាមេរិកចែករំលែកបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាជាតិគីមីពូលពណ៌លឿងទុំ

វៀតណាម-អាមេរិកចែករំលែកបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាជាតិគីមីពូលពណ៌លឿងទុំ - ảnh 1
បណ្តាតំណងក៏បានឧទ្ទេសនាមនិងចែករំ លែកបទពិសោធន៍លើវិស័យសំអាតទីកន្លែងដែលបាន
បំពុលដោយជាតិគីមីពុល ពណ៌លឿងទុំនៅវៀតណាម
(Image: Vietnam+)

(VOVworld) – នាថ្ងៃទី ៤ ធ្នូ សម័យប្រជុំជាប្រចាំឆ្នាំលើកទី ៨ នៃគណៈកម្មាធិការ ពិគ្រោះយោបល់ចំរុះអាមេរិក-វៀតណាម (JAC) អំពីបញ្ហាជាតិគីមីពូលពណ៌លឿង
ទុំ/ Dioxine បានប្រព្រឹត្តទៅនៅទីក្រុង Da Nang (ភាគកណ្ដាលវៀត ណាម)។ នេះគឺ
ជាឱកាសដើម្បីបណ្ដាអ្នកវិទ្យាសាស្ត្រវៀតណាមនិងអាមេរិកផ្លាស់ប្តូរទស្សនៈនិង
បើកទូលាយខ្លឹមសារសន្ទនាអំពីរាល់បញ្ហាទាក់ទិនដល់ជាតិគីមី ពុលពណ៌រលឿង
ទុំ/ Dioxine។ ថ្លែងមតិក្នុងពិធីបើក ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ នៅវៀតណាម លោក
 David B.Shear បានអះអាងថា៖ រដ្ឋាភិបាលនៃប្រទេស​ទាំង ២ បានឯកភាពទស្សនៈ
អំពីកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយក្នុងការដោះ ស្រាយផលវិបាកក្រោយ
សង្គ្រាម។ នេះគឺជាបុព្វបទដើម្បីប្រទេសទាំង ២ អភិវឌ្ឍន៍ទំនាក់ទំនងឆ្ពោះទៅ
អនាគត។ បណ្តាតំណងក៏បានឧទ្ទេសនាមនិងចែករំលែកបទពិសោធន៍លើវិស័យ
សំអាតទីកន្លែងដែលបានបំពុលដោយជាតិគីមីពុល ពណ៌លឿងទុំនៅវៀតណាម គោលនយោបាយសុខាភិបាលរបស់វៀតណាម ដែលទាក់ទិនដល់ជាតិគីមីពុល
ពណ៌លឿងទុំ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ