វៀតណាម-អាមេរិកជំរុញកិច្ចសហប្រតិបតិ្តការទំនាក់ទំនងការពារជាតិ

(VOVworld) - ក្រោយពីពិធីទទួលនាព្រឹកថ្ងៃទី១ មិថុនា រដ្ឋមន្រ្តីក្រសួងការពារប្រទេស
វៀតណាមលោក Phung Quang Thanh បានជួបចរចារជាមួយសមភាគី អាមេរិកលោក
 Ashton Carter។លោក Ashton Carter បានវាយតំលៃខ្ពស់និង ថ្លែងអំណរគុណដល់
វៀតណាមក្នុងកិច្ចសហប្រតិបតិ្តការស្វែងរកអិដ្ឋធាតុទាហានអាមេរិកដែលបាត់ខ្លួន
ក្នុងសង្គ្រាម។ភាគីទាំង២សុទ្ធតែសំដែងគោលបំណង បន្តបង្កើនទំនាក់ទំនងការពារ
ជាតិដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិប តេយ្យភាព បូរណភាពដែនដីរបស់
ប្រទេសនិមួយៗ រួមចំណែកធានាសន្តិភាព ស្ថិរភាព វឌ្ឍនភាពនៅតំបន់និងលើពិ
ភពលោក។នាពេលខាងមុខ ភាគីទាំង២ នឹងប្រមូលផ្ដុំកិច្ចសហប្រតិបតិ្តការលើការ
ងារជំនះពុះពារផលវិបាកដោយសង្គ្រាមនៅវៀតណាមដូចជារាវរក បំផ្លាញចោល
គ្រាប់ម៉ីននិងគ្រឿងផ្ទុះ សំអាតសារធាតុ Dioxin ស្វែងរកអិដ្ឋធេតុយុទ្ធជនបាត់ខ្លួននិង
ជួយឧបត្ថម្ភជនរងគ្រោះដោយ សង្គ្រាម។លោក Phung Quang Thanh បានឲ្យដឹងថា៖
វៀតណាម-អាមេរិកជំរុញកិច្ចសហប្រតិបតិ្តការទំនាក់ទំនងការពារជាតិ - ảnh 1
រដ្ឋមន្រ្តីទាំង២រូបចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍ទស្សនវិស័យរួមស្ដីពីកិច្ចសហប្រតិបតិ្តការ
ការពារជាតិវៀតណាម-អាមេរិក

“ភាគីទាំង២បានផ្លាស់ប្ដូរអំពីទំនាក់ទំនងការពារជាតិទ្វេភាគីហើយសង្កេតឃើញការ អភិវឌ្ឍន៍យ៉ាងសកម្មនិងស្ថិរភាពក្នុងវិស័យនេះ។យើងខ្ញុំស្វាគមអាមេរិកដែលបាន
អនុវត្ត កម្មវិធីជំនះពុះពារលើផលវិបាកដោយសង្គ្រាម។សេចក្ដីថ្លែងការណ៍ទស្សន
វិស័យរួម អំពីទំនាក់ទំនងការពារជាតិលើកនេះ គឺសំដៅបង្កើនចំណងមិត្តភាព
ការយល់ដឹង គ្នាទៅវិញទៅមក​ កសាងទំនុកទុកចិត្ត ធ្វើឲ្យទំនាក់ទំនងដៃគូលើ
គ្រប់វិស័យរវាង ប្រទេសទាំង២កាន់តែស៊ីជំរៅពី១ថ្ងៃទៅ១ថ្ងៃដើម្បីផលប្រយោជន៍
របស់ប្រជាជននៃប្រទេសទាំង២។”

ក្រោយជំនួបចរចារ រដ្ឋមន្រ្តីទាំង២រូបបានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍ ទស្សនៈវិស័យរួមស្ដីពីកិច្ចសហប្រតិបតិ្តការការពារជាតិវៀតណាម-អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ