វៀតណាម-អាមេរិកពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបម្រែបម្រួលអាកាសធាតុ ការការពារបរិស្ថាន

(VOVWORLD) - អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិនិងបរិស្ថាន លោក Le Cong Thanh និងនាយកទីភ្នាក់ងារ USAID វៀតណាម លោកស្រី Ann Marie Yastishock បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងនាមទីភ្នាក់ងារទាំងពីរ។

វៀតណាម-អាមេរិកពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបម្រែបម្រួលអាកាសធាតុ ការការពារបរិស្ថាន - ảnh 1នាយកទីភ្នាក់ងារ USAID វៀតណាម លោកស្រី Ann Marie Yastishock និងអនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិនិងបរិស្ថាន លោក Le Cong Thanh បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (ប្រភព៖ USAID Vietnam)

នាថ្ងៃទី ២៨ មករា នៅទីក្រុងហាណូយ ក្រសួងធនធានធម្មជាតិនិងបរិស្ថាន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារទាំងពីរក្នុងការដោះស្រាយបញ្ហាប្រឈមស្មុគស្មាញលើការប្រែប្រួលអាកាសធាតុនិងការការពារបរិស្ថាន។ អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិនិងបរិស្ថាន លោក Le Cong Thanh និងនាយកទីភ្នាក់ងារ USAID វៀតណាម លោកស្រី Ann Marie Yastishock បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងនាមទីភ្នាក់ងារទាំងពីរ។

ថ្លែងមតិក្នុងពិធីចុះហត្ថលេខានេះ នាយកទីភ្នាក់ងារ USAID វៀតណាមបានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅឯកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិឆ្នាំ ២០២១ (COP26) ហើយ USAID ត្រៀមខ្លួនជាស្រេចដើម្បីជួយវៀតណាមសម្រេចបាននូវគោលដៅសំខាន់ៗទាំងនេះ។ យោងតាមលោកស្រី Ann Marie Yastishock អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងជួយសម្រួលដល់ការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរវាងទីភ្នាក់ងារ USAID និងនាយកដ្ឋានធនធានធម្មជាតិនិងបរិស្ថាន លើវិស័យបម្រែបម្រួលអាកាសធាតុនិងការបំពុលបរិស្ថាន ដែលជាជំហានឆ្ពោះទៅមុខក្នុងការលើកកម្ពស់ការយល់ដឹងនិងបង្កើតការផ្លាស់ប្តូរបរិស្ថានសម្រាប់ប្រជាជននិងខឿនសេដ្ឋកិច្ចវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ