វៀតណាម-អូស្រ្តាលីឯកភាពបង្កើនទំនាក់ទំនងដៃគូលើគ្រប់វិស័យ

(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលីរបស់នាយក
រដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung នាព្រឹកថ្ងៃទី១៨ មិនា ពិធីទទួលលោក
នាយករដ្ឋមន្រ្តី Nguyen Tan Dung បានប្រព្រឹត្តទៅយ៉ាងមហោឡារឹកនៅរដ្ឋធានី
Canberra របស់អូស្ត្រាលី។នៅជំនួបចរចារបន្ទាប់ពីពិធីទទួល លោក Nguyen Tan Dung និងនាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Tony Abbott បានរួមពិភាគ្សានិងឯកភាព ថា នឹង
ជំរុញខ្លាំងការលាតត្រដាងអនុវត្តកិច្ចព្រមព្រៀងនានាដែលភាគីទាំង២ទទួល បាន បង្កើនការផ្លាស់ប្ដូរបទពិសោធន៍ ចែករំលែកព័ត៏មាន បង្កើនកិច្ចសហប្រតិបតិ្តការ
ក្នុងបណ្ដាវិស័យដូចជា ស្វែងរកជួយសង្គ្រោះ ទប់ទល់នឹងគ្រោះធម្មជាតិ អាសន្ន
រោគ បំរ៉ែបំរួលអាកាសធាតុ ជាដើម។នាពេលបញ្ចប់ជំនួបសន្ទនានេះ ថ្នាក់ដឹកនាំ
ទាំង២រូបនេះ បានធ្វើកក្សិណសាក្សីពិធីចុះហត្ថលេខាលើឯកសារអំពីការបង្កើន ទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងវៀតណាមនិងអូស្ត្រាលី។
វៀតណាម-អូស្រ្តាលីឯកភាពបង្កើនទំនាក់ទំនងដៃគូលើគ្រប់វិស័យ - ảnh 1
នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Tony Abbott (ខាងស្ដាំ) ទទួល
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung

ថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់ពីជំនួបចរចា នាយករដ្ឋមន្រ្តីលោក Nguyen Tan
Dung បានអះអាងថា៖
 “ខ្ញុំនិងលោកនាយករដ្ឋមន្ត្រី Tony Abbott បានឯកភាពថា នឹងបន្តបង្កើនកិច្ចសហ
ប្រតិបតិ្តការ សកម្មលាតត្រដាងអនុវត្តកិច្ចព្រមព្រៀងនានាដែលភាគីទាំង២ទទួល
បានក្នុងវិស័យការពារប្រទេស សន្តិសុខ បង្កើនការផ្លាស់ប្ដូរបទពិសោធន៍ ចែករំ
លែកព័ត៏មាន ជួយឧបត្ថម្ភវៀតណាមក្នុងការបណ្ដុះបណ្ដាលភាសាអង់គ្លេសនិង វិជ្ជាជីវៈរក្សាសន្តិភាព បង្កើនកិច្ចសហប្រតិបតិ្តការលើបណ្ដាវិស័យដូចជា ស្វែងរក
ជួយសង្គ្រោះ​ ទប់ទល់នឹងគ្រោះធម្មជាតិ អាសន្នរោគ បំរ៉ែបំរួលអាកាសធាតុ ប្រឆាំង
ភេរវកម្ម ការជួញដូរមនុស្ស ជាដើម។ទន្ទឹមនឹងនោះ យើងខ្ញុំក៏បានឯកភាពដែរថា
នឹងគាំទ្រគ្នាទៅវិញទៅមកនៅយន្តការសហប្រតិបតិ្តការតំបន់នានាអំពីសន្តិសុខ
យោធាជាដើម”។
វៀតណាម-អូស្រ្តាលីឯកភាពបង្កើនទំនាក់ទំនងដៃគូលើគ្រប់វិស័យ - ảnh 2
ជំនួបចរចាររវាងរដ្ឋាភិបាលទាំង២

នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung និងនាយករដ្ឋមន្រ្តីលោក Tony Abbott បាន
អះអាងថា វិស័យអប់រំជាចំណុច លេចធ្លោក្នុងទំនាក់ទំនងរវាងប្រទេសទាំង២ និង
ភាគីទាំង២បានឯកភាពលើការ ជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការលើវិស័យនេះនា
ពេលខាងមុខ។លោក Nguyen Tan Dung បានវាយតំលៃខ្ពស់និងថ្លែងអំណរគុណ
រដ្ឋាភិបាលអូស្ត្រាលីដែលបាននិងនឹង បន្តផ្ដល់ជំនួយឧបត្ថម្ភអភិវឌ្ឍន៍សំរាប់វៀត
ណាម។នាយករដ្ឋមន្រ្តីទាំង២រូបនេះ បាន ឲ្យដឹងថែមទៀតថា ភាគីទាំង២បាន
ឯកភាពថា នឹងបង្កលក្ខណៈងាយស្រួលសំរាប់ អង្គភាពអាជីវកម្មនៃប្រទេសទាំង
២បង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យនានាដែល ភាគីទាំង២មានឧត្តមភាពដូច
ជាសំណង់ ឧស្សាហកម្មកែច្នៃ ទេសចរណ៍និង ចិញ្ចឹមសត្វ។នាយករដ្ឋមន្រ្តីទាំង២
រូបនេះ ក៏បានឯកភាពលើសារៈសំខាន់របស់ការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ
សុវត្ថិភាព និងសេរីភាពខាងនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រ ខាងកើត​ដោយ
ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញា អ.ស.បស្ដីពីច្បាប់
សមុទ្រឆ្នាំ១៩៨២ អនុវត្តយ៉ាងពេញលេញនូវសេចក្ដីថ្លែងការណ៍ អំពីការប្រតិបតិ្ត
របស់ភាគីនានានៅសមុទ្រខាងកើត (DOC) ព្រមទាំងកសាងយ៉ាង ឆាប់រហ័ស
ក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC)។លោក Tony Abbott បាន
សង្កត់ធ្ងន់ចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៏មានអន្តរជាតិថា៖
វៀតណាម-អូស្រ្តាលីឯកភាពបង្កើនទំនាក់ទំនងដៃគូលើគ្រប់វិស័យ - ảnh 3
នាយករដ្ឋមន្រ្តីទាំង២ធ្វើកក្សិណសាក្សីពិធីចុះហត្ថលេខាលើឯកសាបង្កើនទំនាក់ទំនង
ដៃគូលើគ្រប់វិស័យ

“វៀតណាមនិងអូស្រ្តាលីមានការយកចិត្តទុកដាក់និងមានផលប្រយោជន៍ដូចគ្នា
ដើម្បីបន្ត រក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់របស់យើង។យើងនិងសហប្រតិ
បតិ្តការជាមួយ គ្នាដើម្បីធានាថា អស្ថិរភាពមិនកើតមានឡើងឡើយ។អូស្រ្តាលី
គាំទ្រសេរីភាពទាំងខាង នាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើតក៏ដូច
ជាបរិហារសកម្មភាពឯកតោ ភាគីទាំងឡាយដែលសំដៅផ្លាស់ប្ដូរស្ថានភាព
ដើមនៅតំបន់។ខ្ញុំមានគោលបំណងថា ជំលោះទាំងឡាយនឹងត្រូវបានដោះ
ស្រាយដោយសន្តិវិធីតាមរយៈជំនួបសន្ទនា”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ