វៀតណាម-អេហ្ស៊ីបអនុវត្តន៍យ៉ាងសកម្មនូវវិធានការជំរុញកិច្ចសហប្រតិបត្តិការ

(VOVWORLD) - នារសៀលថ្ងៃទី ១១ កុម្ភៈ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីប Mahmoud Hassan Nayel ចូលជួបសម្តែងការគួរសម។
វៀតណាម-អេហ្ស៊ីបអនុវត្តន៍យ៉ាងសកម្មនូវវិធានការជំរុញកិច្ចសហប្រតិបត្តិការ - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីប Mahmoud Hassan Nayel (រូបថត៖ VOV)

នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋបានស្នើថា ភាគីទាំងពីរត្រូវអនុវត្តន៍យ៉ាងសកម្មនូវវិធានការដូចជា បង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ជួបប្រាស្រ័យកម្រិតខ្ពស់ ហើយក្រសួងស្ថាប័ននានានៃប្រទេសទាំងពីរ ត្រូវជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង។ ទន្ទឹមជាមួយគ្នានោះ អនុវត្តន៍ប្រកប ដោយប្រសិទ្ធភាព សម័យប្រជុំលើកទី៦ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-អេហ្ស៊ីប ឆ្នាំ ២០២២; អនុវត្តន៍យ៉ាងសកម្មនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា ដូចជាកិច្ចព្រមព្រៀងស្តីពីការជំរុញនិងការពារការវិនិយោគ អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអង្កររវាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងក្រសួងផ្គត់ផ្គង់និងពាណិជ្ជកម្មផ្ទៃក្នុងអេហ្ស៊ីប, អនុស្សរណៈយោគយល់គ្នារវាងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម និងក្រសួងប្រេងនិងរ៉ែអេហ្ស៊ីប។ មិនត្រឹមតែប៉ុណ្ណោះ  គឺត្រូវជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល ទេសចរណ៍ និងកសិកម្មទៀតផង។ លោកប្រធានរដ្ឋ Nguyen Xuan Phuc សង្ឃឹមថា ថ្វីត្បិតតែនៅមុខដំណែងណាក៏ដោយ លោកឯកអគ្គរដ្ឋទូតនឹងបន្តគាំទ្រការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីលើវិស័យជាច្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ