វៀតណាមអះអាងគាំទ្រនិងបន្តចូលរួមចំណែកក្នុងសកម្មភាពរបស់ UNMISS

(VOVWORLD) -  ទន្ទឹមជាមួយគ្នានោះ លើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធនៅស៊ូដង់ខាងត្បូងចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយអំពើហឹង្សារវាងបណ្តាសហគមន៍ ក្នុងនោះមានការដោះស្រាយដល់ឬសគល់រាល់បញ្ហាតាមរយៈការសន្ទនានិងការកសាងជំនឿទុកចិត្តគ្នា។

វៀតណាមអះអាងគាំទ្រនិងបន្តចូលរួមចំណែកក្នុងសកម្មភាពរបស់ UNMISS - ảnh 1ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំពិភាក្សាលើស្ថានភាពនៅស៊ូដង់ខាងត្បូង រូបថតៈ អ្នកយកព័ត៌មាន VOV  នៅសហរដ្ឋអាមេរិក)

នៅថ្ងៃទី ២១ ខែមិថុនា (ម៉ោងនៅទីក្រុងញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំជាប្រចាំស្តីពីស្ថានភាពនៅស៊ូដង់ខាងត្បូងនិងសកម្មភាព របស់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសនេះ (UNMISS)។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ ចំពោះការវិវត្តវិជ្ជមាននៅស៊ូដង់ខាងត្បូង នៅពេលដែលប្រទេសនេះរៀបចំ អបអរសាទរខួបលើកទី ១០ នៃទិវាឯករាជ្យភាពរបស់ខ្លួន។ ទន្ទឹមជាមួយគ្នានោះ លើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធនៅស៊ូដង់ខាងត្បូងចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយអំពើហឹង្សារវាងបណ្តាសហគមន៍ ក្នុងនោះមានការដោះស្រាយឲ្យដល់ឬសគល់រាល់បញ្ហា តាមរយៈការសន្ទនានិងការកសាងជំនឿទុកចិត្តគ្នា។

វៀតណាមអះអាងគាំទ្រនិងបន្តចូលរួមចំណែកក្នុងសកម្មភាពរបស់ UNMISS - ảnh 2ឯកអគ្គរដ្ឋទូត Dang Dinh Quy បានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស៊ូដង់ខាងត្បូង (រូបថតៈ អ្នកយកព័ត៌មាន VOV នៅសហរដ្ឋអាមេរិក)

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ UNMISS, ប្រទេសជិតខាងនិងអង្គការក្នុងតំបន់ក្នុងការជំរុញដំណើរការសន្តិភាពនិងការអភិវឌ្ឍនៅស៊ូដង់ខាងត្បូងនិងបានអះអាងថា វៀតណាមនឹងបន្តចូលរួមវិភាគទានយ៉ាងសកម្មក្នុងប្រតិបត្តិការរបស់ UNMISS និងលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងបេសកកម្មនេះ។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវដល់រដ្ឋាភិបាលស៊ូដង់ខាងត្បូងនិងភាគីពាក់ព័ន្ធឱ្យចូលរួមសហការយ៉ាងជិតស្និទ្ធក្នុងការអនុវត្តសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអំពីបញ្ហាស៊ូដាំងខាងត្បូង ក្នុងនោះមានសេចក្តីសម្រេចចិត្តលេខ ២៥៧៧ ក្នុងគោលបំណងឆ្ពោះទៅដកបទហាមឃាត់អាវុធពាក់ព័ន្ធដល់ប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ