វៀតណាមអះអាងនូវគោលជំហរដែលថ្កោលទោសសកម្មភាពប្រើប្រាស់អាវុធគីមីទាំងអស់

(VOVWORLD) - អញ្ជើញថ្លែងសន្ទរកថានៅកិច្ចប្រជុំពិនិត្យឡើងវិញលើកទី៤ស្ដីពីសន្ធិសញ្ញាហាមឃាត់អាវុធគីមី (CWC) ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងឡាអេ នៃប្រទេស ហូឡង់នោះ តំណាងបេសកកម្មរបស់វៀត ណាមប្រចាំនៅអង្គការហាមឃាត់អាវុធ គីមី (OPCW) ឯកអគ្គរដ្ឋទូតលោកស្រី Ngo Thi Hoa បានលើកឡើងយ៉ាងច្បាស់នូវ គោលជំហររបស់ វៀតណាមនោះគឺថ្កោលទោសសកម្មភាពប្រើប្រាស់អាវុធគីមី ទាំងអស់ ដោយមិនថារបស់អ្នកណា នៅទីណា និងដើម្បីមូលហេតុណាក៏ដោយ ព្រមទាំងគាំទ្រការរំសាយយ៉ាងពេញលេញនិងមានការផ្ទៀងផ្ទាត់នូវអាវុធគីមី ផងដែរ។ 
វៀតណាមអះអាងនូវគោលជំហរដែលថ្កោលទោសសកម្មភាពប្រើប្រាស់អាវុធគីមីទាំងអស់ - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមលោកស្រី Ngo Thi Hoa អញ្ជើញថ្លែងនៅកិច្ចប្រជុំ (រូបថត៖ baoquocte.vn) 


លោកស្រីឯកអគ្គរដ្ឋទូតបានអះអាងថា វៀតណាមជានិច្ចកាលអនុវត្តន៍ យ៉ាងពេញលេញនូវកាតព្វកិច្ចរបស់ CWC ហើយមានគោលបំណងចង់ពង្រីក កិច្ចសហប្រតិបតិ្តការជាមួយOPCW ប្រកបដោយប្រសិទ្ធភាព។

        កិច្ចប្រជុំពិនិត្យឡើងវិញលើកទី៤ស្ដីពីសន្ធិសញ្ញាហាមឃាត់អាវុធគីមី បាន ប្រារព្ធឡើងចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដោយមានការចូលរួមរបស់តំណាងមកពី ប្រទេសជាសមាជិក CWC ទាំង១៦០ ក៏ដូចជាប្រទេសសង្កេតការណ៍និង អង្គការអន្តរជាតិនានាទៀងផង។ នៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោកស្រី Ngo Thi Hoa បានអះអាងថា វៀតណាមគាំទ្រចំពោះការពង្រីកកិច្ចសហប្រតិបតិ្តការ អន្តរជាតិក្នុងការលើកកំពស់សមត្ថភាពនៃការអនុវត្តសន្ធិសញ្ញា CWC ក៏ដូចជា ក្នុងការអភិវឌ្ឍផ្នែកឧស្សាហកម្មសារធាតុគីមីដើម្បីគោលដៅសន្តិភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ