វៀតណាមអះអាងពីកិត្យានុភាពក្នុងសកម្មភាពអំពីការងារសមភាពយេនឌ័រ ការពារសិទ្ធិស្ត្រី កុមារ និងពលករចំណាកស្រុក

(VOVWORLD) - ក្រសួងបានបន្តអះអាងពីឋានៈ និងកិត្យានុភាពដ៏សំខាន់ៗរបស់វៀតណាមក្នុងសកម្មភាពរបស់សហគមន៍វប្បធម៌សង្គមអាស៊ាន និងបណ្តាញឯកទេសស្តីពីការងារ សមភាពយេនឌ័រ សុខុមាលភាពសង្គម ការការពារសិទ្ធិស្ត្រី កុមារ និងពលករចំណាកស្រុក។
វៀតណាមអះអាងពីកិត្យានុភាពក្នុងសកម្មភាពអំពីការងារសមភាពយេនឌ័រ ការពារសិទ្ធិស្ត្រី កុមារ និងពលករចំណាកស្រុក - ảnh 1សន្និសីទបូកសរុបការងារកិច្ចការបរទេសឆ្នាំ២០២៣ និងទិសដៅ ភារកិច្ចឆ្នាំ ២០២៤ របស់ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច។ រូបថត៖ VOV

សន្និសីទបូកសរុបការងារកិច្ចការបរទេសឆ្នាំ២០២៣ និងទិសដៅ ភារកិច្ចឆ្នាំ ២០២៤ របស់ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ២៥ ធ្នូនៅទីក្រុងហាណូយ។ ឆ្នាំនេះ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច បានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តរជាតិចំនួន ៧ ថ្នាក់ក្រសួង និងកិច្ចព្រមព្រៀងអន្តរជាតិចំនួន ៥ ថ្នាក់នាយកដ្ឋាន និងអគ្គនាយកដ្ឋាន ព្រមទាំងទទួលជំនួយក្រៅរដ្ឋាភិបាលបរទេសចំនួន ២ ដែលភាគច្រើនផ្តោតសំខាន់លើវិស័យកុមារ ជនពិការ និងក្រុមមនុស្សងាយរងគ្រោះ។ ជាពិសេស ក្រសួងបានបន្តអះអាងពីឋានៈ និងកិត្យានុភាពដ៏សំខាន់ៗរបស់វៀតណាមក្នុងសកម្មភាពរបស់សហគមន៍វប្បធម៌សង្គមអាស៊ាន និងបណ្តាញឯកទេសស្តីពីការងារ សមភាពយេនឌ័រ សុខុមាលភាពសង្គម ការការពារសិទ្ធិស្ត្រី កុមារ និងពលករចំណាកស្រុក។

ក្នុងឆ្នាំ ២០២៤ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច នឹងបន្តជំរុញយន្តការសហប្រតិបត្តិការ និងអនុវត្តន៍ឯកសារដែលមានស្រាប់ជាមួយដៃគូ ជំរុញការចរចា និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានារ៉ាប់រងសង្គមជាមួយជប៉ុន; អនុស្សារណៈយោគយល់គ្នារវាងក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម ជាមួយទីភ្នាក់ងារការងារសហព័ន្ធអាល្លឺម៉ង់ ស្តីពីការជួយឧបត្ថម្ភអភិវឌ្ឍន៍ទីផ្សារការងារ និងកិច្ចសហប្រតិបត្តិការលើការធ្វើចំណាកស្រុកពលលរដែលមានជំនាញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ