វៀតណាម-ឥណ្ឌាជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម

(VOVworld)-នាយប់ថ្ងៃទី២១មករានៅទីក្រុងហាណូយ ស្ថានទូតឥណ្ឌានិងសភា ពាណិជ្ជកម្មឥណ្ឌាប្រចាំនៅវៀតណាមបានរៀបចំពិធី “សម្បាយរីករាយទទួល
បុណ្យតេតឆ្នាំវក អដ្ឋស័ក”​ដោយមានការចូលរួមរបស់​ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំ
នៅ វៀតណាម លោកស្រី Preeti Saran អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្ម
វៀត ណាមលោក Do Thang Hai រួមទាំងតំណាងសភាពាណិជ្ជកម្មឥណ្ឌាប្រចាំនៅ វៀតណាមនិងក្រុមហ៊ុនមួយចំនួនរបស់ប្រទេសទាំងពីរទៀតផង។ ថ្លែងមតិនៅ
ក្នុងពិធីនេះ លោកស្រី Preeti Saran បានឲ្យដឹងថា ឆ្នាំ២០១៥ជាឆ្នាំពោរពេញទៅ ដោយអត្ថន័យសំខាន់ៗក្នុងទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាង
ឥណ្ឌានិងវៀតណាម ជាក់ស្តែងគឺតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួលបានលទ្ធ ផលហួសពីផែនការដែលបានដាក់ចេញ។ នាពេលខាងមុខ ឥណ្ឌានឹងផ្តល់ អាទិភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ក្នុងនោះមានវិស័យ
បច្ចេកវិទ្យាព័ត៌មាន ឧសថនិងកែច្នៃរុក្ខផលជាដើម។ រីឯខ្លួនវិញ លោក Do Thang
Hai បានជឿជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគីវៀតណាម-ឥណ្ឌា នឹងបន្តបានពង្រឹងនិងពង្រីកនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ