វៀតណាម-ឥណ្ឌាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសវនកម្ម


វៀតណាម-ឥណ្ឌាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសវនកម្ម - ảnh 1
វៀតណាម-ឥណ្ឌាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសវនកម្ម (Image: VNA)

(VOVworld) – នាថ្ងៃទី ៨ កញ្ញា នៅរដ្ឋធានី New Dehli របស់ឥណ្ឌា អគ្គសវនករជាតិ
វៀតណាម លោក Nguyen Huu Van បានជួបធ្វើការជាមួយអគ្គសវនករនិងត្រួតពិនិត្យ និងឃ្លាំមើលរដ្ឋរបស់ឥណ្ឌា លោក Shashi Kant Sharma។ ភាគីទាំង ២ បានផ្លាស់ប្តូរ
យុទ្ធសាស្ត្រអភិវឌ្ឍន៍សកម្មភាពសហប្រតិបត្តិការទ្វេភាគីនិងអន្តរជាតិ។ ក្នុងជំនួប
ធ្វើការនេះ លោក Nguyen Huu Van បានឲ្យដឹងថា៖ ភាគីវៀតណាមយកចិត្តទុកដាក់
រូបសណ្ឋានបណ្តុះបណ្ដាលសវនកររបស់ឥណ្ឌា ហើយស្នើរឲ្យឥណ្ឌាគាំទ្រវៀតណាម
ក្នុងការទទួលរៀបចំមហាសន្និបាតនៃអង្គការបណ្ដាស្ថាប័នសវនកម្មកំពូលនៅទី្វប
អាស៊ី (ASOSAI) លើកទី ១៤ នាឆ្នាំ ២០១៨។ រីឯខ្លួនវិញ លោក Kant Sharma បានអះអាងនឹងជួយឧបត្ថម្ភវៀតណាមក្នុងការបណ្តុះបណ្ដាលសវនករ លើក
កំពស់ភារកិច្ចជំនាញការជាដើម។ ទន្ទឹមនឹងនោះ លោក Sharma បានអះអាងថា៖
នឹងគាំទ្រវៀតណាមក្នុងការទទួលរៀបចំមហាសន្និបាត ASOSAI លើកទី ១៤
ហើយសំដែងគោលបំណងថា៖ នាពេលខាងមុខ ទំនាក់ទំនងសហប្រតិបត្តិការ
ទ្វេភាគីរវាងស្ថប័នសវនកម្មនៃប្រទេសទាំង ២ វៀតណាមនិងឥណ្ឌាកាន់តែ
អភិវឌ្ឍន៍ឲ្យខ្លាំងក្លាថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ