វត្តដំបូងរបស់វៀតណាមត្រូវបានទទួលស្គាល់នៅប្រទេសហុងគ្រី

(VOVWORLD) - នាថ្ងៃទី១៩ ខែកញ្ញា គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្ស មាតុភូមិវៀតណាមដឹកនាំដោយអនុប្រធាន អគ្គលេខាធិការលោក Hau A Lenh បានអញ្ជើញចូលរួមេពិធីបើកសម្ពោធវត្ត Dai Bi នៅទីក្រុង Simontornya ដែល មានចម្ងាយប្រមាណ១៤០គ.មពីប៉ែកខាងត្បូងរដ្ឋធានី Budapest នៃប្រទេស ហុងគ្រី។
វត្តដំបូងរបស់វៀតណាមត្រូវបានទទួលស្គាល់នៅប្រទេសហុងគ្រី - ảnh 1ទិដ្ឋភាពនៃវត្ត Dai Bi នៅប្រទេសហុងគ្រី 

វត្ត Dai Bi ត្រូវបានកសាងឡើងក្នុងរយៈពេល៣ឆ្នាំ ជាវត្តវៀតណាមដើមដំបូង ដែលត្រូវបានរដ្ឋាភិបាលហុងគ្រីទទួលស្គាល់។ ទីនេះជាកន្លែងប្រជុំសកម្មភាពខាង វិញ្ញាណរបស់សហគមន៍ ជន វៀតណាមនៅទ្វីបអឺរ៉ុប។

        នៅពិធីនេះ លោក Hau A Lenh បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ហុងគ្រីនិយាយរួមនិងអាជ្ញាធរទីក្រុង Simontornya និយាយដោយឡែក ដែល បានបង្កលក្ខណៈងាយស្រួលខាងបែបបទ គតិយុត្ត ដើម្បីជួយឧបត្ថម្ភសហគមន៍ ជនវៀតណាមកសាងវត្តនេះ។ លោកជឿជាក់ថា វត្ត Dai Bi នឹងជាទីជួបជុំគ្នា របស់ប្រជាជនវៀតណាមនៅប្រទេសហុងគ្រីក៏ដូចជានៅទ្វីបអឺរ៉ុបទាំងមូល ហើយ រួមចំណែករក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌របស់ប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ