វេទិកា Jeju អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល

(VOVWORLD) - អតីតអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ និងអគ្គលេខាធិការដែលកំពុងកាន់អំណាចរបស់អង្គការនេះលោក Antonio Guterres រួមជាមួយអ្នកនយោបាយនិងអ្នកប្រាជ្ញជួរមុខគេ កាលពីថ្ងៃទី ៦ ខែវិច្ឆិកា បានចេញសេចក្តីអំពាវនាវរួម ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការពហុភាគីនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាបញ្ហាឆ្លងដែនដទៃទៀត។
វេទិកា Jeju អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល - ảnh 1 អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres (រូបថត៖ THX/TTXVN)

ក្នុងពិធីបើកវេទិកា« Jeju ដើម្បីសន្តិភាពនិងវិបុលភាព» ដែលបានប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ អ្នកចូលរួមទាំងអស់បានសង្កត់ធ្ងន់លើតម្រូវការជាចាំបាច់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ដែលធ្លាប់ត្រូវបានរិចរិលដោយសារការប្រកួតប្រជែងអំណាចដ៏សាហាវរវាងប្រទេសមហាអំណាច លទ្ធិជាតិនិយម លទ្ធិគាំពារនិយម និងលទ្ធិឯកតោភាគីនិយមនៅក្នុងតំបន់មួយចំនួននៅលើពិភពលោកផងដែរ។

នៅក្នុងសារមួយតាមរយៈវីដេអូ ដែលបានផ្ញើទៅកាន់ពិធីបើកវេទិកាប្រចាំឆ្នាំដូចពោលខាងលើនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Guterres បានសង្កត់ធ្ងន់ថា “កិច្ចសហប្រតិបត្តិការគឺជាមូលដ្ឋានគ្រឹះដើម្បីដោះស្រាយរាល់បញ្ហាប្រឈមនៅគ្រប់យុគ្គសម័យ នោះគឺជាសកម្មភាពដើម្បីសន្តិភាព ;ការពង្រីកសុខាភិបាលសម្រាប់ប្រជាជនទាំងមូល; អនុវត្តគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព និងទប់ស្កាត់គ្រោះមហន្តរាយ និងវិបត្ដិទាំងអស់»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ