វេទិកាAPEC ប្រចាំឆ្នាំលើកទី ៧ ស្ដីពីហិរញ្ញវត្ថុលើគ្រប់ជ្រុងជ្រោយ

(VOVWORLD) -ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ថ្ងៃទី ១១កក្ដដា នៅទីក្រុង Hoi An ខេត្ត Quang Nam ធនាគាររដ្ឋវៀតណាមបានរៀបចំវេទិកា APEC ប្រចាំឆ្នាំលើកទី ៧ ស្ដីពីហិរញ្ញវត្ថុលើគ្រប់ជ្រុងជ្រោយ
វេទិកាAPEC ប្រចាំឆ្នាំលើកទី ៧ ស្ដីពីហិរញ្ញវត្ថុលើគ្រប់ជ្រុងជ្រោយ - ảnh 1វេទិកាAPEC ប្រចាំឆ្នាំលើកទី ៧ ស្ដីពីហិរញ្ញវត្ថុលើគ្រប់ជ្រុងជ្រោយ (internet) 

ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ថ្ងៃទី ១១កក្ដដា នៅទីក្រុង Hoi An ខេត្ត Quang Nam ធនាគាររដ្ឋវៀតណាមបានរៀបចំវេទិកា APEC ប្រចាំឆ្នាំលើកទី ៧ ស្ដីពីហិរញ្ញវត្ថុលើគ្រប់ជ្រុងជ្រោយ ដោយមានខ្លឹមសារប្រមូលផ្ដុំលើការតំរង់ទិសហិរញ្ញវត្ថុលើគ្រប់ជ្រុងជ្រោយបម្រើការអភិវឌ្ឍន៍លើវិស័យកសិកម្មជនបទ។ បណ្ដាខ្លឹមសារសំខាន់ត្រូវបានផ្លាស់ប្ដូរលើវេទិកានេះ ដែលរួមមាន៖ ការកំណត់ ត្រឹមត្រូវប្រភេទហិរញ្ញវត្ថុលើគ្រប់ជ្រុងជ្រោយ តួនាទីរបស់ឥណទាន និងសេវាកម្មនានា ផលិតផលហិរញ្ញវត្ថុក្នុងការជួយឧបត្ថម្ភការអភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់កសិកម្ម ជនបទ យថាទស្សន៍ និងគោលនយោបាយជំរុញបច្ចេកវិទ្យាថ្មីក្នុងសេវាហិរញ្ញវត្ថុជាដើម។ លទ្ធផលនៃការពិភាក្សានេះនឹងត្រូវបានដាក់បញ្ចូលក្នុង"របាយការណ៍ស្តីពីការស្រាវជ្រាវស្ថានភាពជាក់ស្ដែង និងយុទ្ធសាស្រ្តលើកកំពស់មនសិការហិរញ្ញវត្ថុរបស់បណ្ដាខឿនសេដ្ឋកិច្ច APEC "៕

ប្រតិកម្មទៅវិញ

ផ្សេងៗ