វេទិកាកសិករថ្នាក់​ជាតិលើកទី៧

(VOVWORLD) - នាព្រឹកថ្ងៃទី១២ ខែកញ្ញា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមសមាគមកសិករវៀតណាមបានសម្របសម្រួលជាមួយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ដើម្បីរៀបចំវេទិកាកសិករថ្នាក់ជាតិលើកទី៧។
វេទិកាកសិករថ្នាក់​ជាតិលើកទី៧ - ảnh 1រូបភាព៖ Thu Ha

វេទិកាកសិករថ្នាក់ជាតិលើកទី៧ គឺជាឱកាសប្រមូលផ្តុំមតិយោបល់របស់ប្រជាកសិករឆ្នើមគ្រប់លំដាប់ថ្នាក់ លើបញ្ហាប្រឈមក្នុងវិស័យផលិតកម្មកសិកម្ម និងជនបទនាបច្ចុប្បន្ន ក៏ដូចជាបញ្ហាប្រឈម ចំពោះកសិកម្ម កសិករ និងជនបទនាសព្វថ្ងៃនេះ។

ការពិភាក្សានៅលើវេទិកាក៏នឹងបញ្ជាក់ពីបញ្ហាមួយចំនួនដូចជា៖ តើអ្វីជាកសិករជំនាញ; តើកសិករត្រូវធ្វើអ្វីខ្លះដើម្បីក្លាយជាកសិករជំនាញ?។ បញ្ហាប្រឈមសម្រាប់ប្រជាកសិករក្នុងសម័យកាលថ្មី ស្តីពីគោលនយោបាយជួយឧបត្ថម្ភកសិករ កសិកម្ម និងជនបទ ដើម្បីកសាងកសិករជំនាញ-អភិវឌ្ឍន៍កសិកម្មអេកូឡូស៊ី កសិករស៊ីវិល័យ និងជនបទទំនើប៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ