វេទិកាច្បាប់អាស៊ានឆ្នាំ ២០២០ - លើកកម្ពស់ប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់

(VOVWORLD) - នាព្រឹកថ្ងៃទី ៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងយុត្តិធម៌វៀតណាមបានសហការជាមួយបណ្តាប្រទេសសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ានដើម្បីរៀបចំវេទិកាច្បាប់អាស៊ានឆ្នាំ ២០២០ ក្រោមប្រធានបទ « ចែករំលែកបទពិសោធន៍អាស៊ាន ក្នុងការលើកកំពស់ប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់ និងការអនុវត្តសាលក្រម និងសេចក្តីសម្រេចចិត្តលើបញ្ហារដ្ឋប្បវេណីរបស់តុលាការ” ។
វេទិកាច្បាប់អាស៊ានឆ្នាំ ២០២០ - លើកកម្ពស់ប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់ - ảnh 1 ទិដ្ឋភាពនៃវេទិការនេះ (រូបថត៖ baoquocte.vn)

វេទិកាច្បាប់អាស៊ានឆ្នាំ ២០២០ គឺជាសកម្មភាពមួយនៅក្នុងព្រឹត្តិការណ៍ជាច្រើនក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ របស់វៀតណាម ដើម្បីចែករំលែកព័ត៌មាន និងបទពិសោធន៍ ក្នុងការលើកកម្ពស់ការយល់ដឹងក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ាន ស្តីពីរបបនិងគំរូចាត់តាំងប្រតិបត្តិច្បាប់ និងការអនុវត្តសាលក្រម ក៏ដូចជាសេចក្តីសម្រេចចិត្តលើបញ្ហារដ្ឋប្បវេណីរបស់តុលាការនៃប្រទេសនីមួយៗ សំដៅរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការផ្នែកច្បាប់និងយុត្តិធម៌ក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ានផងដែរ។

នៅក្នុងវេទិកានេះ តំណាងនៃប្រទេសសមាជិកអាស៊ានទាំង ១០ បានសំដែងបទអន្តរគមន៍អំពីបទពិសោធន៍របស់ប្រទេសនីមួយៗ ដែលទាក់ទងនឹងក្របខ័ណ្ឌច្បាប់និងគោលនយោបាយនៃការចាត់តាំង ការប្រតិបត្តិច្បាប់ និងការអនុវត្តសាលក្រមស៊ីវិលជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ