វេទិកាដែនសមុទ្រអាស៊ានលើកទី១២ និងវេទិកាដែនសមុទ្រអាស៊ានបើកទូលាយលើកទី១០

(VOVWORLD) - គណៈប្រតិភូវៀតណាមបានចូលរួមវេទិកាដែលដឹកនាំដោយឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទី SOM អាស៊ាន។

វេទិកាដែនសមុទ្រអាស៊ានលើកទី១២ និងវេទិកាដែនសមុទ្រអាស៊ានបើកទូលាយលើកទី១០ - ảnh 1ប្រតិភូចូលរួមវេទិកាសមុទ្រអាស៊ានលើកទី១២ (AMF) (ប្រភព៖ asean2022.mfaic.gov.kh)

កាលពីថ្ងៃទី៦-៧ ខែធ្នូ វេទិកាសមុទ្រ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី១២ និងវេទិកាសមុទ្រអាស៊ានបើកទូលាយលើកទី១០ (EAMF) បានប្រព្រឹត្តទៅនៅទីក្រុងម៉ានីល ក្រោមអធិបតីភាពរបស់ប្រទេសម្ចាស់ផ្ទះហ្វីលីពីន។ គណៈប្រតិ ភូ វៀតណាមបានចូលរួមវេទិកាដែលដឹកនាំដោយឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទី SOM អាស៊ាន។

បណ្តាប្រទេសអាស៊ាន និងដៃគូ បានពិនិត្យ និងវាយតម្លៃលើកិច្ចសហប្រតិបត្តិការដែនសមុទ្ររួម និងសន្តិសុខដែនសមុទ្រក្នុងតំបន់ក្នុងរយៈពេលកន្លងមក ហើយបានផ្លាស់ប្តូរទិសដៅសម្រាប់វេទិកានាពេលខាងមុខ។

ថ្លែងមតិនៅវេទិកានានា លោកឯកអគ្គរដ្ឋទូត Vu Ho បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ AMF និង EAMF ក្នុងការជំរុញកិច្ចសហប្រតិបត្តិការដែនសមុទ្រក្នុងអាស៊ាន និងរវាងអាស៊ាន និងដៃគូ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាតួនាទីជាមជ្ឈភាពរបស់អាស៊ាននៅក្នុងតំបន់ក៏ដូចជាក្នុងវិស័យនៃកិច្ចសហប្រតិ បត្តិការដែនសមុទ្រ លើកទឹកចិត្តដៃគូឱ្យបន្តគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ក្នុងស្មារតីជឿជាក់ ការកសាង និងការចូលរួម ធ្វើឱ្យមានការរួមចំណែកយ៉ាងសំខាន់ និងមានប្រសិទ្ធភាពចំពោះសកម្មភាពរបស់អាស៊ាន តាមរយៈយន្តការអាស៊ាន ក្នុងនោះមាន EAMF។

វេទិកាដែនសមុទ្រអាស៊ានលើកទី១២ និងវេទិកាដែនសមុទ្រអាស៊ានបើកទូលាយលើកទី១០ - ảnh 2ឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទី SOM ASEAN វៀតណាម (រូបថត៖ TTXVN)

ក្នុងបរិបទដែលប្រទេសនានាកំពុងប្រឈមមុខនឹងបញ្ហាសន្តិសុខដែនសមុទ្រ ដ៏ស្មុគស្មាញជាច្រើន លោកឯកអគ្គរដ្ឋទូត Vu Ho បានវាយតម្លៃខ្ពស់ចំពោះការទទួលខុសត្រូវ និងសុច្ឆន្ទៈរបស់បណ្តាប្រទេសក្នុងការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងកិច្ចសហប្រតិបត្តិការលើសមុទ្រក្នុងតំបន់ រួមទាំងសមុទ្រខាងកើត ដោយឈរលើមូលដ្ឋានបង្កើនកិច្ចសន្ទនា និងការពិគ្រោះយោបល់ ការគោរពច្បាប់អន្តរជាតិ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការប្តេជ្ញាចិត្ត និងរាល់កិច្ចព្រមព្រៀងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ