វេទិកាទេសចរណ៍អាស៊ាន (ATF) រួមចំណែកលើកំពស់តួនាទីនិងរូបភាពទេសចរណ៍វៀតណាម

(VOVWORLD) -វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៩ (ATF ឆ្នាំ២០១៩) ក្រោមប្រធានបទ អាស៊ាន - កម្លាំងឯកភាព” នឹងប្រព្រឹត្តទៅនៅទីក្រុង Ha Long ខេត្ត Quang Ninh ចាប់ពី ថ្ងៃទី ១៤ ដល់ ១៨ ខែ មករា ឆ្នាំ២០១៩។
វេទិកាទេសចរណ៍អាស៊ាន (ATF) រួមចំណែកលើកំពស់តួនាទីនិងរូបភាពទេសចរណ៍វៀតណាម - ảnh 1 ទិដ្ឋភាពនៃឈុងសមុទ្រ Ha Long

នេះគឺជាលើកទី២ ដែលវៀតណាមរៀបចំវេទិកាទេសចរណ៍អាស៊ាន ដើម្បីរួម ចំណែកនាំមកនូវប្រសិទ្ធភាពជាក់ស្តែង និងឱកាសពន្លឿនការផ្សព្វផ្សាយភាព ស្រស់ស្អាតអំពីមនុស្ស ទឹកដី វប្បធម៌ និងប្រវត្តិសាស្ត្រវៀតណាមទៅដល់មិត្តភ័ក្ក អន្តរជាតិ។

យោងតាមអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម (ក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍) ដែលវៀតណាមជាម្ចាស់ផ្ទះរៀបចំ ATF ឆ្នាំ២០១៩ ប្រទេសបាន លើកឡើងសំណើរនិងត្រូវបានបណ្តាប្រទេសសមាជិកអាស៊ានយល់ព្រមអំពីប្រធានបទ ”អាស៊ាន កម្លាំងឯកភាព” (ASEAN – The Power of One)។ ប្រធានបទនេះបានរួមចំណែកបង្ហាញនូវអត្ថន័យអំពីកម្លាំងភាពស្រស់ស្អាតរួមនៃប្រទេសអាស៊ានទាំង១០ ដែលឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ ដោយវិបុលភាព ចីរភាពនិងគ្របដណ្តប់ផងដែរ។កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាននឹងផ្តោតលើការពិភាក្សាអំពីវិធានការលើកកំពស់សមត្ថភាពប្រកួតប្រជែងស្តង់ដារូបនីយកម្ម អភិវឌ្ឍន៍ប្រភពធនធានមនុស្សនិងទេសចរណ៍ ដោយចីរភាពនិងគ្របដណ្តប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ