វេទិកាធុរកិច្ចវៀតណាម៖ “ការស្ដារនិងអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញតាមគន្លង ប្រក្រតីភាពថ្មី”

(VOVWORLD) -  ក្រុមការងារនៃវេទិកា VBF បានលើកឡើងខ្លឹមសារជាក់ស្ដែងជាច្រើនដូចជា៖ ការស្ដារឡើងវិញនូវខ្សែសង្វាក់ផ្គត់ផ្គង់ ធានាការធ្វើចរាចរណ៍ទំនិញ និងការផលិត ប្រកបដោយសុវត្ថិភាពនិងរលូន់; ការទាក់ទាញលំហូរទុនវិនិយោគចូលមកគម្រោង ខ្នាតធំ; ការកែទម្រង់ក្របខ័ណ្ឌគតិយុត្តតាមបទដ្ឋានអន្តរជាតិ; ការអភិវឌ្ឍប្រភពធន ធានមនុស្ស សមត្ថភាពប្រកួតប្រជែអនិងខឿនសេដ្ឋកិច្ចប្រកបដោយចីរភាព។

វេទិកាធុរកិច្ចវៀតណាម៖ “ការស្ដារនិងអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញតាមគន្លង ប្រក្រតីភាពថ្មី” - ảnh 1ទិដ្ឋភាពទូទៅនៅវេទិកាធុរកិច្ចវៀតណាម។ (រូបថត៖ BNEWS/TTXVN)
នាថ្ងៃទី១៨ ខែកុម្ភៈ វេទិកាធុរកិច្ចវៀតណាមជាប្រចាំ (VBF) ក្រោមប្រធានបទ “ការស្ដារនិងអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញតាមគន្លងប្រក្រតីភាពថ្មី” បានប្រព្រឹត្ត ទៅនៅទីក្រុងហាណូយ។ ព្រឹត្តិការណ៍ត្រូវបានក្រុមប្រឹក្សាភិបាលសម្ព័ន្ធភាព VBF ក្រសួងផែនការនិងវិនិយោគវៀតណាម ធនាគារពិភពលោកនិងអង្គការហិរញ្ញវត្ថុអន្តរ ជាតិសហការរៀបចំឡើង។
ក្រុមការងារនៃវេទិកា VBF បានលើកឡើងខ្លឹមសារជាក់ស្ដែងជាច្រើនដូចជា៖ ការស្ដារឡើងវិញនូវខ្សែសង្វាក់ផ្គត់ផ្គង់ ធានាការធ្វើចរាចរណ៍ទំនិញ និងការផលិត ប្រកបដោយសុវត្ថិភាពនិងរលូន់; ការទាក់ទាញលំហូរទុនវិនិយោគចូលមកគម្រោង ខ្នាតធំ; ការកែទម្រង់ក្របខ័ណ្ឌគតិយុត្តតាមបទដ្ឋានអន្តរជាតិ; ការអភិវឌ្ឍប្រភពធន ធានមនុស្ស សមត្ថភាពប្រកួតប្រជែអនិងខឿនសេដ្ឋកិច្ចប្រកបដោយចីរភាព។
ថ្លែងនៅវេទិកា អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគលោកស្រី Nguyen Thi Bich Ngoc បានបញ្ជាក់ជាមួយសហគ្រាស វិនិយោគិននិងតំណាងដៃគូអភិវឌ្ឍនានាយ៉ាងដូច្នេះថា៖ “ក្នុងតួនាទីជាស្ថាប័នធ្វើសេនាធិការ បូកសរុប ត្រូវបានលោកនាយករដ្ឋមន្រ្តីរដ្ឋា ភិបាលបញ្ជាឲ្យទទួលរៀបចំវេទិកាធុរកិច្ចនោះ យើងខ្ញុំនឹងមានបទសង្ខេបលម្អិតដើម្បី រាយការណ៍ជូនលោកនាយករដ្ឋមន្រ្តីអំពីការជំពាក់ជំពិននិងសំណើររបស់សហគមន៍ អាជីវកម្ម។ យើងខ្ញុំយល់ថា អាជីវកម្មគឺជាមជ្ឈភាព ជាវត្ថុកម្មក្នុងប្រតិបត្តិការផលិតកម្ម ហើយជាកត្តាដ៏សំខាន់ដែលរួមវិភាគទានទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងវិបុលភាព របស់ប្រទេសជាតិ។ ហេតុដូច្នេះ យើងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ សហគមន៍ អាជីវកម្ម និងវេទិកាធុរកិច្ចវៀតណាម។ នេះជាកាណាល់ព័ត៌មាន ជាស្ពានតភ្ជាប់ដ៏មាន ប្រយោជន៍រវាងស្ថាប័នរដ្ឋាភិបាលជាមួយសហគមន៍អាជីវកម្ម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ