វេទិកាយុវជនតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមលើកទី ៧

(VOVWORLD) - ស្ថិតក្នុងក្របខ័ណ្ឌព្រឹត្តិការណ៍នៃសន្និសីទគណៈកម្មាធិ
ការគ្រប់គ្រងរួមលើក ទី ១១ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម នាព្រឹកថ្ងៃទី ១៧ ធ្នូ នៅខេត្ត Binh Phuoc បានប្រារព្ធឡើងវេទិកាយុវជនតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមលើកទី ៧។ 
វេទិកាយុវជនតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមលើកទី ៧  - ảnh 1 វេទិកាយុវជនតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមលើកទី ៧ 

(VOVworld) – ស្ថិតក្នុងក្របខ័ណ្ឌព្រឹត្តិការណ៍នៃសន្និសីទគណៈកម្មាធិការគ្រប់គ្រងរួមលើក ទី ១១ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម នាព្រឹកថ្ងៃទី ១៧ ធ្នូ នៅខេត្ត Binh Phuoc បានប្រារព្ធឡើងវេទិកាយុវជនតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមលើកទី ៧។ ថ្លែងមតិនៅទីនេះ លេខាធិការមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ លោក Nguyen Anh Tuan បានឲ្យដឹងថា៖ ដោយមានតួនាទីជាកំលាំងស្មគ្រចិត្តឈានទៅមុខនៃប្រទេសនីមួយៗយុវជនគប្បីពង្រីកភារកិច្ចនិងចូលរួមយ៉ាងសកម្មក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍។ ដោយហេតុនេះ វេទិកាជាឱកាសដើម្បីយុវជននៃ ប្រទេសទាំង ៣ ផ្លាស់ប្តូរឯកភាពបញ្ហាដែលយកចិត្តទុកដាក់ដូចគ្នា ដាក់ចេញវិធានការជាក់ ស្តែងដើម្បីរួមវិភាគទានអនុវត្តកិច្ចសន្យានានារបស់រដ្ឋាភិបាលប្រទេសទាំង ៣ អំពីកិច្ចសហ ប្រតិបត្តិការក្នុងតំបន់។ តំណាងយុវជនរបស់ឡាវកម្ពុជានិងវៀតណាមបានឯកភាពរួមជាមួយ គ្នាផ្សាភ្ជាប់ចូលរួមសកម្មភាពស្មគ្រចិត្តដើម្បីជីវភាពរស់នៅសង្គម ជនបទថ្មីក្នុងតំបន់បង្ក លក្ខណៈងាយស្រួលដើម្បីរៀនសូត្របទពិសោធន៍ អនុវត្តរូបសណ្ឋានសេដ្ឋកិច្ចរបស់យុវជន សំដៅអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ