វេទិការ Davos រដូវក្តៅឆ្នាំ ២០១៩ - ចិនបានអះអាងថានឹងបើកចំហរយ៉ាងធំទូលាយនិងតម្លាភាពថែមទៀតចំពោះការវិនិយោគបរទេស

(VOVWORLD) - នាថ្ងៃទី ២ ខែកក្កដា នាយករដ្ឋមន្ត្រីចិនលោកលីឃឺឈាំង (Li Keqiang) បានប្រកាសថា ប្រទេសនេះនឹងកាន់តែបើកចំហយ៉ាងធំទូលាយនិងតម្លាភាពចំពោះការវិនិយោគបរទេស និងបរិយាកាសអាជីវកម្មដែលនឹងត្រូវបានកែលម្អបន្ថែម ទៀត។
វេទិការ Davos រដូវក្តៅឆ្នាំ ២០១៩ - ចិនបានអះអាងថានឹងបើកចំហរយ៉ាងធំទូលាយនិងតម្លាភាពថែមទៀតចំពោះការវិនិយោគបរទេស - ảnh 1  នាយករដ្ឋមន្ត្រីចិនលោកលីឃឺឈាំង (Li Keqiang)

លោក Li Keqiang បានចេញសេចក្តីថ្លែងការណ៍នេះនៅក្នុងការថ្លែងសុន្ទរកថារបស់លោកនៅក្នុងពិធីបើកវេទិកា Davos រដូវក្តៅឆ្នាំ ២០១៩ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែកក្កដានៅទីក្រុង Dalian ខេត្ត Liaoning ប្រទេសចិន។ លោក Li Keqiang បានសង្កត់ធ្ងន់ថា ប្រទេសចិននឹងជម្រុញការបើកទីផ្សារយ៉ាងទូលាយជាដាច់ខាតលើគ្រប់វិស័យ ព្រមទាំងគាំទ្រការវិនិយោគទុនបរទេសនៅក្នុងវិស័យកែច្នៃទំនើបៗ ដូចជាព័ត៌មានអេឡិចត្រូនិក កែច្នៃឧបករណ៍  ឱសថនិងសម្ភារៈថ្មីៗនៅតាមតំបន់កណ្តាលនិងខាងលិចនៃប្រទេសចិន។ លោកក៏បន្តទៀតថាគោលនយោបាយអនុគ្រោះនឹងត្រូវបានប្រកាសដែលទាក់ទងនឹងឧបករណ៍នាំចូល ក៏ដូចជាពន្ធលើប្រាក់ចំណេញអាជីវកម្មនិងការផ្គត់ផ្គង់ដីធ្លីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ