វេទិការ “អាស៊ាន-កូរ៉េខាងត្បូង៖ ដៃគូកសាងសហគមន៍អាស៊ាន”

(VOVworld)-វេទិការតភ្ជាប់អាស៊ានលើកទី៣ដោយមានឈ្មោះថា “អាស៊ាន-កូរ៉េខាងត្បូង៖ ដៃគូកសាងសហគមន៍អាស៊ាន”ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២២ តុលានៅកូរ៉េខាងត្បូង។​តាមរយៈវេទិការនេះ តំណាងមកពីប្រទេសជាសមាជិក អាស៊ានចំនួន១០ បានឧទ្ទេសនាមអំពីបណ្តាគំរោងការណ៍ហេដ្ឋារចនាសម្ព័ន្ធ និង ការរៀបចំគោលនយោបាយលើវិស័យ គមនាគមន៍ ថាមពល ​បច្ចេកវិទ្យា ព័ត៌មាន សម្រាប់អង្គភាពអាជីវកម្មកូរ៉េខាងត្បូង។ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh អញ្ជើញចូលរួមវេទិការនេះ។ នៅវេទិការ តំណាងនានាបានផ្តល់ ព័ត៌មានថ្មីបំផុត ស្តីពីស្ថានភាពនិងការសាកល្បងនៃបណ្តាគំរោងការណ៍ ដែល កំពុងបានអនុវត្តតាមផែនការមេអំពីការតភ្ជាប់អាស៊ាន (MPAC)។ កិច្ចប្រជុំទ្វេ ភាគីនានាក៏ត្រូវបានអនុវត្ត ដើម្បីជម្រុញការកសាងបណ្តាញរវាងសហគមន៍ អង្កភាពអាជីវកម្មកូរ៉េខាងត្បូងជាមួយបណ្តាអង្គការ និងអ្នកជំនាញការលើវិស័យ មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ