វេទិការក្រុមហ៊ុនអាណិកជនវៀតណាមនៅកម្ពុជា

វេទិការក្រុមហ៊ុនអាណិកជនវៀតណាមនៅកម្ពុជា - ảnh 1
វេទិការក្រុមហ៊ុនអាណិកជនវៀតណាមនៅកម្ពុជា (Image: VNA)


(VOVworld) – នៅវេទិការក្រុមហ៊ុនអាណិកជនវៀតណាមនៅកម្ពុជានារសៀល
ថ្ងៃទី ២៩ កញ្ញា សមាគមបណ្ដាវិនិយោគិនវៀតណាមនៅកម្ពុជា (AVIC)​ អាជីវករ អាណិកជនវៀតណាមមានបំណងសូមឲ្យរដ្ឋាភិបាលវៀតណាមជួបធ្វើការជាមួយ
រាជរដ្ឋាភិបាលនិងរដ្ឋអំណាចគ្រប់ជាន់ថ្នាក់របស់កម្ពុជាដើម្បីអង្គភាពអាជីវកម្ម
វៀតណាមបន្តទទួលបានការយកចិត្តទុដាក់និងលក្ខណៈងាយស្រួលក្នុងការ
វនិយោគនិងធ្វើអាជីវកម្មរួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច
រវាងប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Thach Du
បានចាត់ទុកថា៖ សក្តានុភាពសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមនិងកម្ពុជា
ធំធេងណាស់និងសហគមន៍ក្រុមហ៊ុនវៀតណាមគឺជាកំលាំងស្នូលដែលអនុវត្តនិង
ជំរុញការតភ្ជាប់សេដ្ឋកិច្ចកាន់តែមានប្រសិទ្ធិភាព។ ​លោក Thach Du បានស្នើរ
ថែមទៀតថា៖ ក្រុមហ៊ុនវៀតណាមសហការជាមួយ AVIC និងសមាគមក្រុមហ៊ុន
ក្នុងប្រទេសថែមទៀតដើម្បីក្លាយទៅជាកន្លែងសំខាន់ពិគ្រោះយោបល់អំពីឱកាស
អាជីវកម្មនិងកម្មវិធីសំរាប់ក្រុមហ៊ុនវៀតណាមទៅកម្ពុជាស្វែងរកទីផ្សារនិងជួប
ធ្វើការ ជាមួយដៃគូសក្តានុភាព៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ