វេទិការជាន់ខ្ពស់គោលនយោបាយនិងសេដ្ឋកិច្ចសហភាពអឺរ៉ុប-អាស៊ានឆ្នាំ ២០១៣

(VOVworld) – នាថ្ងៃទី ១៨ មេសា វេទិការជាន់ខ្ពស់គោលនយោបាយនិង​សេដ្ឋកិច្ច
សហភាពអឺរ៉ុប (EU) - អាស៊ាន ឆ្នាំ ២០១៣ បានប្រព្រឹត្តទៅនៅទីក្រុង Jakarta
ឥណ្ឌូណេស៊ី។ ថ្លែងមតិក្នុងវេទិការនេះ អគ្គលេខាធិការអាស៊ាន លោក Le Luong
Minh បានឲ្យដឹថា៖ វេទិការគោលនយោបាយនិងសេដ្ឋកិច្ច EU - អាស៊ាន គឺជា
ឱកាសល្អ ដើម្បីភាគីទាំង ២ ចែករំលែកបណ្ដាបទពិសោធន៍កសាង សហគមន៍
ក្នុងដំណើរតភ្ជាប់និងសមាហរណកម្ម បង្កលក្ខណៈសំរាប់ ការពិគ្រោះយោដល់
សាធារណៈ លើកកំពស់ការយល់ដឹងនិងការយោគយល់គ្នា ទៅវិញទៅមករវាង
តំបន់ទាំង ២។ អគ្គលេខាធិការ Le Luong Minh បានអះអាងថា៖ អាស៊ានជាដៃគូរ
ពាណិជ្ជកម្មធំទី ៣ របស់ EU និង EU គឺជាវិនិយោកិនធំបំផុតចូលក្នុងអាស៊ាន
នាបច្ចុប្បន្ន៕

វេទិការជាន់ខ្ពស់គោលនយោបាយនិងសេដ្ឋកិច្ចសហភាពអឺរ៉ុប-អាស៊ានឆ្នាំ ២០១៣  - ảnh 1
វេទិការជាន់ខ្ពស់គោលនយោបាយនិងសេដ្ឋកិច្ច សហភាពអឺរ៉ុប (EU) - អាស៊ាន ឆ្នាំ ២០១៣ (Image: Vietnamplus)


ប្រតិកម្មទៅវិញ

ផ្សេងៗ