វេទិការជាន់ខ្ពស់បច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយវៀតណាម (Vietnam ICT Summit) ២០១៧

(VOVWORLD) - នាព្រឹកថ្ងៃទី ៦ កញ្ញា បានប្រព្រឹត្តិទៅវេទិការជាន់ខ្ពស់បច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយវៀតណាម (Vietnam ICT Summit) ២០១៧។ វេទិការនេះមានប្រធានបទ “វៀតណាម៖ ផ្លាស់ប្ដូរឌីជីថលក្នុងបដិវត្តឧស្សាហកម្មលើទី ៣” ដែលមានខ្លឹមសារសំខាន់ចំនួន ៤ 
វេទិការជាន់ខ្ពស់បច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយវៀតណាម (Vietnam ICT Summit) ២០១៧ - ảnh 1នាព្រឹកថ្ងៃទី ៦ កញ្ញា បានប្រព្រឹត្តិទៅវេទិការជាន់ខ្ពស់បច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយវៀតណាម (Vietnam ICT Summit) ២០១៧។ 

នាព្រឹកថ្ងៃទី ៦ កញ្ញា បានប្រព្រឹត្តិទៅវេទិការជាន់ខ្ពស់បច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយវៀតណាម (Vietnam ICT Summit) ២០១៧។ វេទិការនេះមានប្រធានបទ “វៀតណាម៖ ផ្លាស់ប្ដូរឌីជីថលក្នុងបដិវត្តឧស្សាហកម្មលើទី ៣” ដែលមានខ្លឹមសារសំខាន់ចំនួន ៤ គឺ៖  មនសិការស្ដីពីវៀតណាម ៤.០ ប្រៀបខ្លាំងសេដ្ឋកិច្ចឌីជីថលវៀតណាម ឧស្សហកម្មឌីជីថល កសិកម្មឆ្លាត ទេសចរណ៍ឆ្លាត ទីក្រុងឆ្លាត - Smart City ធនធានមនុស្សឌីជីថល និងផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ចាប់ផ្ដើមអាជីព។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Vu Duc Dam ឧបនាយករដ្ឋមន្ត្រីវៀតណាម បានថ្លែងយ៉ាងដូច្នេះថា៖

        “យើងបានយកចិត្តទុកដាក់ជាពិសេសចំពោះបញ្ហាសុវត្ថិភាពអ៊ីនធឺណិត ជាពិសេស គឺសហគ្រាសធ្វើកម្មវិធីអនុវត្ត និងសហគ្រាសទាក់ទិននឹងសុវត្ថិភាពអ៊ីនធឺណិត ។ នេះមិនគ្រាន់តែជាឱកាសធ្វើអាជីវកម្មបណ្ណោះទេ ថែមទាំងជាភារកិច្ចទៀតផង។ ស្ដីពីរដ្ឋ ស្ថានប័នរដ្ឋនានាត្រូវមានឯកសារបទដ្ឋានពេញលេញលើវិស័យនេះ។ ប្រសិនបើ យើងជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ដោយមិនយកចិត្តទុកដាក់ដល់កត្តាបច្ចេកទេស ធនធានមនុស្ស យន្តការស្ដីពីសុវត្ថិភាពព័ត៌មាន សុវត្ថិភាពអ៊ីនធឺណិត គឺយើងមិនអាចទទួលបានជោគជ័យឡើយ”។

វេទិការជាន់ខ្ពស់បច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយវៀតណាមជា
វេទិការស្ដីពីគោលនយោបាយ បច្ចេកវិទ្យាប្រចាំឆ្នាំ ដោយមានការចូលរួមរបស់បណ្ដាថ្នាក់ដឹកនាំកំពូលរដ្ឋាភិបាល ក្រសួង ស្ថាប័ន មូលដ្ឋាន សម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ច ជាដើម ដើម្បីចែករំលែកទស្សនៈវិស័យ និន្នាការអភិវឌ្ឍន៍ ជាពិសេសគឺពិភាក្សាលើដំណោះស្រាយធំៗ ហើយនាំបច្ចេកវិទ្យាព័ត៌មានជាគ្រឹះស្ថានបង្កើតវិធីសាស្រ្តអភិវឌ្ឍន៍ថ្មី ទំនើបភាវូបនីយកម្មប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ