វេទិការជនពិការតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៤

(VOVworld) - ក្នុងក្របខ័ណ្ឌវេទិការជនពិការតំបន់អាស៊ី-ប៉ាស៊ីហ្វិក នាព្រឹកថ្ងៃទី២៨
វិច្ឆិកា នៅរដ្ឋធានីហាណូយរបស់វៀតណាមបានប្រព្រឹត្តទៅសម័យប្រជុំពេញអង្គរ
លើកទី២ដោយប្រធានបទ អនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិរបស់ជនពិការនិងគោលដៅ
អភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិក្រោយឆ្នាំ២០១៥។នៅទីនេះ លោក Ha Dinh
Bon ប្រធាននាយកដ្ឋាននិតិកម្មនៃក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច បាន
លើកច្បាស់នូវភាពចាំបាច់នៃការអនុម័តលើអនុសញ្ញាស្ដីពីសិទ្ធិរបស់ជនពិការ។
នេះគឺជាការសន្យាដ៏ខ្លាំងក្លារបស់វៀតណាមក្នុងការការពារនិងជំរុញការអភិវឌ្ឍន៍
ដើម្បីផលប្រយោជន៍សំរាប់ជនពិការ។ទន្ទឹមនឹងនោះវាជាមូលដ្ឋានគតិយុត្តិ១ដើម្បី
វៀតណាមអះអាងទស្សនៈរបស់ខ្លួនចំពោះពិភពលោក ក្នុងវិស័យជនពិការនិយាយ
ដោយឡែកនិងសិទ្ធិមនុស្សនិយាយរួម។

វេទិការជនពិការតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៤ - ảnh 1
សម័យប្រជុំពេញអង្គរលើកទី២នៃវេទិការជនពិការតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៤


“អនុសញ្ញាស្ដីពីសិទ្ធិរបស់ជនពិការបានអះអាងជាសារវន្តនូវបណ្ដាសិទ្ធិរបស់ជន
ពិការ និងបានរំលឹកឡើងវិញថា បណ្ដាសិទ្ធិមនុស្សក្នុងឯកសារគតិយុត្តិអន្តរជាតិ
ផ្សេងៗទៀត ត្រូវបានអះអាងក្នុងអនុសញ្ញាស្ដីពីសិទ្ធិរបស់ជនពិការ។អនុសញ្ញា
នេះ ក៏បានបង្ហាញពីកាតព្វកិច្ចនិងការទទួលខុសត្រូវរបស់រដ្ឋ សហគមន៍ និងជន
ពិការខ្លួនឯងចំពោះកិច្ចការពារសិទ្ធិរបស់ជនពិការ”។
លោក Joakim Parker ប្រធានដំណាងស្ថាប័នអភិវឌ្ឍន៍អន្តរជាតិអាមេរិក(USAID)
ប្រចាំនៅវៀតណាម បានឲ្យដឹងថា នាពេលខាងមុខ USAID បន្តសកម្មភាពជួយ
ឧបត្ថម្ភជនពិការវៀតណាម ដូចជាបើកទូលាយសកម្មភាពជួយឧបត្ថម្ភ បណ្ដុះ
បណ្ដាលវិជ្ជាជីវៈ បង្កើតការងារធ្វើ អប់រំសំរាប់កុមារពិការ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ