វេទិការប្រជាជនវៀតណាម-ចិនលើកទី ៥

វេទិការប្រជាជនវៀតណាម-ចិនលើកទី ៥  - ảnh 1
វេទិការប្រជាជនវៀតណាម-ចិនលើកទី ៥ ត្រូវបានរៀបចំឡើង ចាប់ពីថ្ងៃទី ១១ ដល់ទី ១៣ តុលា នៅខេត្ត Ninh Binh ភាគខាងជើងវៀតណាម (Image: Vietnamplus)

(VOVworld) – វេទិការប្រជាជនវៀតណាម-ចិនលើកទី ៥ ត្រូវបានរៀបចំឡើងចាប់ពី
ថ្ងៃទី ១១ ដល់ទី ១៣ តុលា នៅខេត្ត Ninh Binh ភាគខាងជើងវៀតណាមដែលទាក់ទាញ
ការចូលរួមរបស់តំណាងជាច្រើនកុះករ។ ក្នុងវេទិការលើកនេះ តំណាងនានានៃប្រទេស
ទាំង ២ បានឯកភាពថា៖ ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងវៀតណាម-ចិនទទួលបាន
ការបោះជំហានច្បាស់លាស់រាល់ឯកសារសហប្រតិបត្តិការទ្វេភាគីត្រូវបានចុះហត្ថលេខា ទំនុកទុកចិត្តរវាងភាគីទាំង ២ គ៏ត្រូវបានកើនឡើង។ បណ្ដាតំណាងបានសង្ឃឹមថា៖ នា
ពេលខាងមុខ ភាគីទាំង ២ នឹងជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុនាវាចរណ៍
។ល។ ទន្ទឹមនឹងនោះ វៀតណាមនិងចិនខំប្រឹងប្រែងដោះស្រាយជំលោះលើសមុទ្រឆ្ពោះ
ទៅធានាតំបន់សមុទ្រសន្តិភាពមិត្តភាពសហប្រតិបត្តិការរួមចំណែកក្នុងការអភិវឌ្ឍន៍ផូរ
ផង់ក្នុងទំនាក់ទំនងរវាងប្រទេសទាំង ២ ក៏ដូចជា សន្តិភាព ស្ថិរភាពនិងសម្បូរុងរឿង
ក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ