វេទិការសេដ្ឋកិច្ចពិភពលោកស្តីពីអាមេរិកឡាទីនប្រមូលផ្តុំទៅលើការផ្លាស់ប្តូររូបសណ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច


វេទិការសេដ្ឋកិច្ចពិភពលោកស្តីពីអាមេរិកឡាទីនប្រមូលផ្តុំទៅលើការផ្លាស់ប្តូររូបសណ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច - ảnh 1
វេទិការសេដ្ឋកិច្ចពិភពលោកស្តីពីអាមេរិកឡាទីនប្រមូលផ្តុំទៅលើការផ្លាស់ប្តូររូបសណ្ឋានអភិវឌ្ឍន៍
សេដ្ឋកិច្ច (Image: VNA)

(VOVworld) – នាថ្ងៃទី ៧ ឧសភា នៅទីក្រុង Cancun ម៉ិកស៊ិច ប្រធានាធិបតីប្រទេស
ម្ចាស់ផ្ទះ លោក Enrique Pena Nieto បានបើកជាផ្លូវការវេទិការសេដ្ឋកិច្ចពិភពលោក
ស្តីពីអាមេរិកឡាទីន  (WEF Latam) ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំនិង
តំណាង ចំនួន ៨ រយរូបមកប្រទេសប្រទេសនានាក្នុងតំបន់។ ថ្លែងមតិនៅពិធីបើក
ប្រធានាធិបតី ម៉ិកស៊ីក លោក Pena Nieto បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃ
ដំណើការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញនៅម៉ិកស៊ីកទទួលស្គាល់
សមិទ្ធិផលដំបូងនិងលើកច្បាស់ការសាកល្បងដ៏ធំធេងដែលប្រទេសនេះនិង
ប្រទេសនានាក្នុងតំបន់កំពុងប្រឈមមុខ បញ្ហាសន្តិសុខ ប្រសិទ្ធភាពនៃការគ្រប់
គ្រង ជាដើម។ ដោយមានប្រធានបទ “រួមដៃឈានទៅមុខជាមួយដំណើផ្លាស់ប្តូរថ្មី” បណ្ដាតំណាងពិភាក្សាអំពីការផ្លាស់ប្តូររូបសណ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងកាលៈទេ
សៈតំលៃប្រេងនិងឥន្ធនៈធ្លាក់ថ្លៃហើយស្វែង រករូបសណ្ឋានអភិវឌ្ឍន៍សមស្រប
នឹងលក្ខណៈនាបច្ចុប្បន្ន។ រួមជាមួយសម័យប្រជុំ ពេញអង្គនានា  WEF Latam នៅរៀបចំសម័យប្រជុំពិសេសស្តីអំពីឱកាសធ្វើអាជីវកម្ម នៅគុយបា ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ