វេទិការសេដ្ឋកិច្ចឥស្លាមពិភពលោកបានបើកជាផ្លូវការនៅសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម

វេទិការសេដ្ឋកិច្ចឥស្លាមពិភពលោកបានបើកជាផ្លូវការនៅសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម  - ảnh 1
វេទិការសេដ្ឋកិច្ចឥស្លាមពិភពលោកបានបើកជាផ្លូវការនៅសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម (Image: VNA)


(VOVworld) – វេទិការសេដ្ឋកិច្ចឥស្លាមពិភពលោកឆ្នាំ ២០១៤ បានបើកជាផ្លូវការ
នៅ​ទីក្រុង  Dubai របស់សហព័ន្ធអេមីរ៉ាតអារ៉ាប់រួម នាថ្ងៃទី ២៨ តុលា ដែលទាក់
ទាញ ការចូលរួមរបស់តំណាងចំនួន ២៧០០ រូបមកពីប្រទេសចំនួន ១ រយ លើ
សកល​លោក។ គោលដៅនៃវេទិការលើកនេះគឺសំដៅពិភាក្សាការផ្តើមគំនិតស្តីពី
“ការផ្លាស់ប្តូរ ថ្មីទំនាក់ទំនងដៃគូដើម្បីកំណើនសេដ្ឋកិច្ច” ក្នុងរយៈពេល ៣ ថ្ងៃ
ធ្វើការ។ ថ្លែងមតិក្នុង ពិធីបើក ប្រធានសាខាពាណិជ្ជកម្មនិងឧស្សាហកម្មទីក្រុង
Dubai លោក Hamad Buamin បានឲ្យដឹងថា៖ គោលដៅនៃវេទិការគឺសំដៅបង្កើត
ឱកាសកំណើនសេដ្ឋកិច្ច មិនត្រឹមតែសំរាប់សកលឥស្លាម ប៉ុណ្ណោះទេ ថែមទាំង សំរាប់ពិភពលោកទាំងមូល ទៀតផង។ វេទិការសេដ្ឋកិច្ចឥស្លាមពិភពលោកត្រូវ
បានរៀបចំឡើងជាប្រចាំឆ្នាំពីឆ្នាំ ២០០៥ រហូតមកដល់ពេលនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ