វេទិការសមុទ្រអាស៊ានលើកទី៥បើកនៅDa Nang

(VOVworld) - នាព្រឹកថ្ងៃទី២៧ សីហា វេទិការសមុទ្រអាស៊ានលើកទី៥បានបើក
នៅទីក្រុងDa Nang ភាគកណ្ដាលវៀតណាម ដោយមានការចូលរួមរបស់ដំណាងនៃ
ប្រទេសជាសមាជិកទាំង១០។គោលដៅសំខាន់ចំនួន២នៃវេទិការនេះគឺ បង្កើនកិច្ច
សហប្រតិបតិ្តការលើសមុទ្រតាមតយៈកិច្ចចរចារនិងការពិគ្រោះយោបល់ និងបង្កើន
តួនាទីក៏ដូចជាការរួមវិភាគទានរបស់វេទិការចំពោះសន្តិភាព ស្ថិរភាព​ សុវត្ថិភាព​​ និង
សន្តិសុខលើសមុទ្រ ក៏ដូចជាសេរីភាពខាងនាវាចរណ៍នៅក្នុងតំបន់។

វេទិការសមុទ្រអាស៊ានលើកទី៥បើកនៅDa Nang - ảnh 1

ថ្លែងមតិនៅវេទិការនេះ លោក Nguyen Vu Tu អនុប្រធានSOMវៀតណាម បាន
ចាត់ទុកថាកិច្ចសហប្រតិបតិ្តការលើសមុទ្រ កំពុងក្លាយទៅជាបញ្ហាអាទិភាពជួរមុខ
របស់បណ្ដាប្រទេសអាស៊ាន និងរវាងអាស៊ានជាមួយប្រទេសដៃគូនានា ជាពិសេសគឺ
ក្នុងកាលៈទេសៈដែលស្ថានភាពលើសមុទ្រកាន់តែស្មុគស្មាញពី១ថ្ងៃទៅ១ថ្ងៃនាពេល
ថ្មីៗនេះ។ដោយហេតុនេះ​ វេទិការសមុទ្រអាស៊ានដើរតួនាទីសំខាន់ក្នុងការជំរុញកិច្ច
ចរចារនិងកសាងទំនុកទុកចិត្តចំពោះកិច្ចសហប្រតិបតិ្តការលើសមុទ្រ។
ក្នុងក្របខ័ណ្ឌវេទិការនេះដែរ នាព្រឹកថ្ងៃទី២៧ សីហា បណ្ដាដំណាងបានផ្លាស់
ប្ដូរមតិអំពីដំណោះស្រាយជំរុញកិច្ចសហប្រតិបតិ្តការនៃសមុទ្រក្នុងវិស័យជួយសង្គ្រោះ
មនុស្សធម៏ និងបន្ធូរស្រាលគ្រោះធម្មជាតិការគ្រប់គ្រងនិងការពារអេកូឡូស៊ីសមុទ្រ និង
ការជំរុញកិច្ចសហប្រតិបតិ្តការនេសាទផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ