វេទិការសុវត្ថិភាពស្បៀងអាហារវៀតណាម-អូស្ត្រាលី

វេទិការសុវត្ថិភាពស្បៀងអាហារវៀតណាម-អូស្ត្រាលី - ảnh 1
ទិដ្ឋភាពនៃវេទិការនេះ

(VOVworld) - ថ្លែងមតិនៅពិធីប្រារព្ធវេទិការអំពីសុវត្ថិភាពអនាម័យស្បៀងអាហារនា
ព្រឹកថ្ងៃទី១១ វិច្ឆិកា នៅរដ្ឋធានីហាណូយ អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍
ជនបទវៀតណាមលោក Vu Van Tam បានឲ្យដឹងថា សុវត្ថិភាព អនាម័យស្បៀងអា
ហារជានិច្ចកាលជាភារកិច្ចសំខាន់របស់រដ្ឋាភិបាល ក្រសួង ស្ថាប័ននានាក្នុងការខំ
ប្រឹងប្រែងអនុវត្តន៍យុទ្ធសាស្ត្រជាតិអំពីសុវត្ថិភាពអនាម័យស្បៀងអាហារដំណាក់កាល២០១១-២០២០និងទស្សនៈវិស័យឆ្នាំ២០៣០ សំដៅ ការពារសុខភាពរបស់
អតិថិជន។លោក Vu Van Tam ឲ្យដឹងថែមទៀតថា៖
“ក្នុងកាលៈទេសៈសេរីភាវូបនីយកម្មពាណិជ្ជកម្មនិងសមាហរណកម្មស៊ីជំរៅក្នុង
ខឿនសេដ្ឋកិច្ចពិភពលោក ផ្នែកកសិកម្មត្រូវលើកកំពស់សមត្ថភាពប្រកួតប្រជែង
តាមរយៈការលើកកំពស់គុណភាព តំលៃបង្កើនបន្ថែមនិងសុវត្ថិភាពស្បៀងអាហារ
។វេទិការនេះជាឱកាសដើម្បីចែករំលែក រៀនសូត្របទពិសោធន៍ តាម នោះកសាង
ទំនាក់ទំនងដៃគូដ៏ខ្លាំងក្លាក្នុងវិស័យស្បៀងអាហារ កសិកម្មរវាង វៀតណាមនិង
អូស្ត្រាលី”។

ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាមលោក Hugh Borrow
man បានឲ្យដឹងថា ប្រទេសនេះត្រៀមខ្លួនជាស្រេចផ្ទេរប្រគល់ចំណេះ ដឹងជំនាញ
សំរាប់វៀតណាម តាមនោះជួយឧបត្ថម្ភរដ្ឋាភិបាលវៀតណាមលើក កំពស់បទ
ដ្ឋានអំពីសុវត្ថិភាពស្បៀងអាហារ ធ្វើទំនើបភាវូបនីយកម្មផ្នែកឧស្សាហ កម្មកែ
ច្នៃស្បៀងអាហារនិងនាំមកនូវផលប្រយោជន៍ខាងសុខភាពនិងសេដ្ឋកិច្ច សំរាប់
ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ