វេទិការអង្គការសហប្រជាជាតិស្ដីពីបរិស្ថាន

វេទិការអង្គការសហប្រជាជាតិស្ដីពីបរិស្ថាន - ảnh 1
នាយកប្រតិបត្តិ UNEP លោក Achim Steiner (AP)

        Vovworld-នៅទីក្រុង Nairobi (ប្រទេស Kenya) ទើបនឹងបានប្រារព្ធឡើង​វេទិការអង្គការសហប្រជាជាតិស្ដីពីបរិស្ថានដោយមានការចូលរួមរបស់រដ្ឋមន្ត្រី​អ្នកវិទ្យាសាស្ត្រដំណាងសង្គមស៊ីវិលរាប់រយនាក់មកពីបណ្ដាប្រទេសជា​សមាជិកអង្គការសហប្រជាជាតិ។​វេទិការបានអូសបន្លាយដល់ថ្ងៃទី២៧​មិថុនា​ដោយកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ (UNEP) រៀបចំដោយទិសស្លោក ជីវភាពរស់នៅដ៏ងស្ចារ្យសំរាប់មនុស្សទាំងអស់។ ថ្លែងមតិប្រារព្ធវេទិការ
នាយកប្រតិបត្តិ UNEP លោក Achim Steiner បានអះអាងថា ការដែលប្រទេស​សមាជិកអង្គការសហប្រជាជាតិទាំងអស់បញ្ជូនដំណាងចូលរួមវេទិការនេះបាន
បង្ហាញថា​បរិយាកាសរស់នៅកំពុងបានពិភពលោកទាំងមូលយកចិត្តទុកដាក់
​ហើយ​វាកំពុងក្លាយទៅជាបញ្ហាសំខាន់របស់មនុស្សលោក។ មនុស្សគ្រប់រូបនិង​ប្រទេសនីមួយៗត្រូវឆ្លៀតយកឱកាសនេះដើម្បីឯកភាពកំលាំងពលំឆ័ន្ទះក្នុង​បុព្វហេតុកសាងអនាគតភ្លឺស្វាងមួយឲ្យមនុស្សលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ