វេទិការអង្គភាពអាជីវកម្មវៀតណាម-ជប៉ុនអំពីកសិកម្ម

(VOVworld) – “ជំរុញនិងបង្កើនកិច្ចសហប្រតិបតិ្តការរវាងអង្គភាពអាជីវកម្មឆ្ពោះទៅ
ការអភិវឌ្ឍន៍កសិកម្មលើគ្រប់ជ្រុងជ្រោយនិងនិរន្តភាព” ជាប្រធានបទនៃវេទិការអង្គ
ភាពអាជីវកម្មកសិកម្មវៀតណាម-ជប៉ុនដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ១២ សីហា
នៅរដ្ឋធានីហាណូយ។ខ្លឹមសារស្នូលដែលត្រូវបានលើកយកមកពិភាគ្សា គឺជាការ
ផ្ទេរប្រគល់និងប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ក្នុងកសិកម្ម ផលិតកសិផលមានគុណភាព
ខ្ពស់ដើម្បីនាំចេញទៅទីផ្សារជប៉ុន ព្រមទាំងនាំចូលមុខទំនិញកសិផល របស់ជប៉ុន
ក្នុងទីផ្សារវៀតណាមវិញ។លោក Nguyen Van Tan អគ្គនាយករង ក្រុមហ៊ុនជលផល
វៀតណាមបានឲ្យដឹងថា៖

“តម្រូវការអំពីគុណភាពនៃទីផ្សារជប៉ុនគឺខ្ពស់ណាស់បើប្រៀបនឹងទីផ្សារផ្សេងៗ។
ដោយមានការយកចិត្តទុកដាក់របស់រដ្ឋ ក្រុមហ៊ុនខ្ញុំជឿជាក់ថា នឹងមានសមត្ថភាព
គ្រប់គ្រាន់ដើម្បីជ្រៀតចូលទីផ្សារជប៉ុន ដោយសារនេះជាទីផ្សារស្នូលនៃកសិផល
នាពេលខាងមុខ”។
វេទិការអង្គភាពអាជីវកម្មវៀតណាម-ជប៉ុនអំពីកសិកម្ម - ảnh 1
មណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម (រូបថត៖Vietnamplus)

រីឯអនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោក Le Quoc Doanh
 បានថ្លែងថា ការលើកទឹកចិត្តនិងបង្កលក្ខណៈងាយស្រួលដើម្បីក្រុមហ៊ុនឯកជន
ចូលរួមវិនិយោគធ្វើសាជីវកម្មជាមួយក្រុមហ៊ុនជប៉ុនមានតួនាទីដ៏សែន សំខាន់។

“ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទកំពុងកសាងសេចក្ដីសំរេចស្ដីពីគោលនយោ
បាយលើកទឹកចិត្តការវិនិយោគបរទេសក្នុងផ្នែកកសិកម្ម ជនបទ។នេះជាមូលដ្ឋាន
ដើម្បីភាគីនានាបង្កើនកិច្ចសហប្រតិបតិ្តការជំរុញការអភិវឌ្ឍន៍ផ្នែកកសិកម្មវៀត
ណាម។ជាមួយបទពិសោធន៍ដែលមានស្រាប់និងគោលបំណងសហប្រតិបតិ្តការ
វិនិយោគ វៀតណាមនិងជប៉ុននឹងអាចពង្រីកឧត្តមភាពនិងភាពងាយស្រួលដើម្បី
បង្កើនកិច្ចសហប្រតិបតិ្តការដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ