វេទិការអង្គភាពអាជីវកម្មវៀតណាម-ឥណ្ឌានៅ New Delhi

វេទិការអង្គភាពអាជីវកម្មវៀតណាម-ឥណ្ឌានៅ New Delhi - ảnh 1
វេទិការអង្គភាពអាជីវកម្មវៀតណាម-ឥណ្ឌានៅ New Delhi (vietnamtourism.gov.vn)

        Vovworld-ថ្លែងមតិនៅវេទិការអង្គភាពអាជីវកម្មវៀតណាម-ឥណ្ឌានៅទីក្រុង
New Delhi នាថ្ងៃទី១៥វិច្ឆិកា អនុប្រធាននាយកដ្ឋានទីផ្សារទ្វីបអាហ្វ្រីក-អាស៊ីខាង​
លិច-អាស៊ីខាងត្បូងក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមលោក Le Thai Hoa
បានឲ្យដឹងថា វៀតណាមបានសកម្មសមាហរណកម្មសេដ្ឋកិច្ចដំបន់និងសកល​
និង​កំពុងខំប្រឹងប្រែងដើម្បីក្លាយទៅជាប្រទេសឧស្សាហកម្មនាឆ្នាំ២០២០។​ ឥណ្ឌា
នា​បច្ចុប្បន្នជាដៃគូមួយក្នុងចំណោមដៃគូពាណិជ្ជកម្មជួរមុខរបស់វៀតណាម។ ក្នុង​
រយៈ​ពេល៩ខែដើមឆ្នាំ២០១៣ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីវៀតណាម-ឥណ្ឌា​ទទួលបានជិត៤ពាន់លានដុល្លារអាមេរិក  ក្នុងនោះការនាំចេញរបស់វៀតណាម​ទទួលបានជាង១,៨ពាន់លានដុល្លារអាមេរិកនិងនាំចូលប្រមាណ២,១ពាន់លាន​
ដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ