វេទិការអភិវឌ្ឍន៍សង្គមនិងកាត់បន្ថយភាពក្រីក្រអាស៊ាន-ចិន

វេទិការអភិវឌ្ឍន៍សង្គមនិងកាត់បន្ថយភាពក្រីក្រអាស៊ាន-ចិន - ảnh 1
ទិដ្ឋភាពនៃវេទិការនេះ

(VOVworld) - នាថ្ងៃទី២៨ កក្កដានៅរដ្ឋធានីវៀងច័ន្ទរបស់ឡាវបានប្រព្រឹត្តទៅពិធី
បើកវេទិការអភិវឌ្ឍន៍សង្គមនិងកាត់បន្ថយភាពក្រីក្រអាស៊ាន-ចិនលើកទី៩ក្រោម
ប្រធានបទ “កំណែទម្រង់ហិរញ្ញវត្ថុដើម្បីកាត់បន្ថយភាពក្រីក្រ”។ប្រព្រឹត្តទៅចាប់ពី
ថ្ងៃទី២៨ដល់ទី៣០ កក្កដា បណ្ដាតំណាងមកពីប្រទេសជាសមាជិកអាស៊ានទាំង១០
និងចិននឹងពិភាគ្សាអំពីការបង្កើតប្រភពហិរញ្ញវត្ថុសំរាប់ការងារកាត់បន្ថយភាព
ក្រីក្រ ព្រមទាំងឧទ្ទេសនាមអំពីការផ្ដើមគំនិត ចែករំលែករូបសណ្ឋាន បទពិ
សោធន៍នានានៃប្រទេសរបស់ខ្លួនក្នុងការងារកាត់បន្ថយភាពក្រីក្រ។គណៈប្រតិភូ
វៀតណាមដឹកនាំដោយលោក​Nguyen Van Nghiem ប្រធានខុទ្ទកាល័យនាយកដ្ឋាន
សេដ្ឋកិច្ចចំណុះក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទអញ្ជើញចូលរួមវេទិការនេះ។
វៀតណាមបានចែករំលែកបទពិសោធន៍អំពីការប្រតិបតិ្តធនាគារគោល នយោ
បាយ សង្គមកិច្ច ដែលជាកម្មវិធីមួយរបស់រដ្ឋសំដៅបង្កើតប្រភពជួយ ឧបត្ថម្ភខាង
ហិរញ្ញវត្ថុសំរាប់ជនក្រីក្រ ក៏ដូចជាសមិទ្ធិផលរបស់វៀតណាមក្នុង ការប្រើប្រាស់
រូបសណ្ឋាននេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ