វេទិកាសេដ្ឋកិច្ច St.Petersburg លើកទី២៥៖ “ពិភពលោកថ្មី - ឱកាសថ្មី”

(VOVWORLD) -  ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងថ្លែងសុន្ទរកថាដ៏សំខាន់ស្តីពីផលប៉ះពាល់ នៃទណ្ឌកម្មប្រឆាំងនឹងប្រទេសនេះ លើការកើនឡើងនៃតម្លៃថាមពល និងការចាប់ផ្តើម នៃវិបត្តិស្បៀងអាហារលើពិភពលោក។

វេទិកាសេដ្ឋកិច្ចអន្តរជាតិលើកទី ២៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ដល់ថ្ងៃទី១៩ ខែមិថុនានៅទីក្រុង St.Petersburg ប្រទេសរុស្ស៊ី។ លេខាធិការសារព័ត៌មានរបស់ ប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានឲ្យដឹងថា ក្នុងសម័យប្រជុំពេញអង្គ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងថ្លែងសុន្ទរកថាដ៏សំខាន់ស្តីពីផលប៉ះពាល់ នៃទណ្ឌកម្មប្រឆាំងនឹងប្រទេសនេះ លើការកើនឡើងនៃតម្លៃថាមពល និងការចាប់ផ្តើម នៃវិបត្តិស្បៀងអាហារលើពិភពលោក។
ប្រធានបទនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិ St.Petersburg លើកទី២៥ គឺ "ពិភព លោកថ្មី - ឱកាសថ្មី"។ ព្រឹត្តិការណ៍នេះក៏នឹងរួមបញ្ចូលវេទិកាសម្រាប់សហគ្រាសធុន តូចនិងមធ្យម អាជីវកម្មប្រកបដោយភាពច្នៃប្រឌិត សុវត្ថិភាពថ្នាំ និងសប្តាហ៍កីឡា SPIEF។ នៅវេទិកាឆ្នាំនេះ នឹងមិនមានកិច្ចប្រជុំប្រពៃណីរបស់លោកប្រធានាធិបតី Putin ជាមួយមេដឹកនាំក្រុមហ៊ុនបរទេសនោះទេ។ ប៉ុន្តែលោក Putin អាចធ្វើជំនួបជាច្រើនជាមួយបណ្ដាសហគ្រិនឬក្រុមសហគ្រិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ