វេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០១៩ បានប្រារព្ធនាថ្ងៃទី២ខែឧសភានៅទីក្រុងហាណូយ

(VOVWORLD) - នាថ្ងៃទី ២ ខែឧសភា នៅទីក្រុងហាណូយ ការិយាល័យរដ្ឋាភិបាល បានរួមសហការជាមួយគណៈកម្មា ធិការសេដ្ឋកិច្ចមជ្ឈិម ដើម្បីរៀបចំ “វេទិការសេដ្ឋកិច្ចឯក ជនវៀតណាម ឆ្នាំ ២០១៩” ក្រោមប្រធានបទ “ការអភិវឌ្ឍសេដ្ឋកិច្ចឯកជននៅវៀតណាមបានក្លាយទៅជាកម្លាំងចលករសំខាន់មួយនៃសេដ្ឋកិច្ចទីផ្សារទិដៅសង្គមនិយម”។  

វេទិកានេះបានលើកឡើងនូវគោលដៅសំខាន់ៗចំនួន ៣ គឺ៖  ការវាយតម្លៃនូវដំណើការអនុវត្ត បន្ទាប់ពីរយៈពេលជិត ២ ឆ្នាំ នៃការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈិមលើកទី១០ ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន និងការផ្សព្វផ្សាយអំពីសមិទ្ធផល ក៏ដូចជា បង្កើតឱកាសសម្រាប់វិស័យឯកជនក្នុងការដាក់ចេញសំណើរនិងធ្វើឲ្យប្រសើរឡើង នូវយន្តការនិងគោលនយោបាយ។

វេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០១៩ បានប្រារព្ធឡើងពីថ្ងៃទី ២ ដល់ថ្ងៃទី៣  ឧសភា ដែលជាឱកាសសម្រាប់តំណាងវិស័យសេដ្ឋកិច្ចឯកជន លើកឡើងនូវអនុសាសន៍របស់ខ្លួន ព្រមទាំងការសន្ទនាផ្ទាល់ជាមួយអ្នកតាក់តែងគោលនយោបាយ។ តាមរយៈនេះ ដាក់ចេញគំនិតផ្តួចផ្តើម ដើម្បីពង្រឹងយន្តការនិងជំរុញការចូលរួមវិភាគទានសម្រាប់តំបន់នេះ។

ឈរលើមូលដ្ឋាននៃការទទួលស្គាល់នូវអនុសាសន៍និងការលើកសំណើរពីវិស័យឯកជនមនោះ តំណាងរដ្ឋាភិបាលនិងថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិមនឹងធ្វើការពិភាក្សានិងផ្តល់យោបល់លើសំណើរនីមួយៗ។ សម័យប្រជុំពិភាក្សាជាន់ខ្ពស់នឹងដោះស្រាយនូវបញ្ហាសំខាន់ៗជាច្រើន ជាពិសេសគឺច្បាប់ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ