វេទិកាសហគ្រាសវៀតណាម - Tatarstan

(VOVWORLD) -នាថ្ងៃទី ២០ វិច្ឆិកា នៅទីក្រុងហូជីមិញ ប្រធានាធិបតីនៃសាធារណរដ្ឋ Tatarstan (ចំណុះសហព័ន្ធរុស្ស៊ី) លោក Rustam Minnikhanov បានអញ្ជើញចូលរួម វេទិកាសហគ្រាសវៀតណាម - Tatarstan។
វេទិកាសហគ្រាសវៀតណាម - Tatarstan - ảnh 1វេទិកាសហគ្រាសវៀតណាម - Tatarstan 

នាថ្ងៃទី ២០ វិច្ឆិកា នៅទីក្រុងហូជីមិញ ប្រធានាធិបតីនៃសាធារណរដ្ឋ Tatarstan (ចំណុះសហព័ន្ធរុស្ស៊ី) លោក Rustam Minnikhanov បានអញ្ជើញចូលរួម វេទិកាសហគ្រាសវៀតណាម - Tatarstan។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Rustam Minnikhanov បានវាយតំលៃខ្ពស់ចំពោះអត្ថន័យក្នុងការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងក្របខ័ណ្ឌទំនាក់ទំនងរុស្ស៊ី - វៀតណាម ហើយមានបំណងថា ដំណើរទស្សនកិច្ចនៅវៀតណាម នឹងបើកចេញនូវកិច្ចសហប្រតិបត្តិការ និងកិច្ចព្រមព្រៀងថែមទៀតរវាងសហគ្រាសនៃប្រទេសទាំងពីរ។ សាធារណរដ្ឋTatarstan មានប្រៀបខ្លាំងលើវិស័យធ្វើអាជីវកម្ម និងកែថ្នៃប្រេងរ៉ែ ហើយស្នើឲ្យបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសវៀតណាម។

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតី Tatarstan ថ្នាក់ដឹកនាំទីក្រុងហូជីមិញ បានទទួលស្វាគមន៍ និងជួបធ្វើការជាមួយគណៈប្រតិភូផងដែ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ