វេទិកាសហគ្រាសវៀតណាម - រុស្ស៊ី

(VOVWORLD) -វេទិកាសហគ្រាសវៀតណាម - រុស្ស៊ី ដោយនាយកដ្ឋានពន្លឿនពាណិជ្ជកម្ម (ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម) រួមសហការជាមួយក្រសួងអភិវឌ្ឍន៍ សេដ្ឋកិច្ច រុស្ស៊ីរៀបចំនាថ្ងៃទី១៣ ធ្នូ នៅ រុស្ស៊ី។ វេទិកានេះសំដៅផ្លាស់ ប្ដូរព័ត៌មាន អំពីឱកាសសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគនៅរុស្ស៊ី គោលនយោបាយអាទិភាព របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ និងតម្រូវការអំពីគុណភាពបែបបទចំពោះទំនិញ នាំចេញរុស្ស៊ី។
វេទិកាសហគ្រាសវៀតណាម - រុស្ស៊ី - ảnh 1វេទិកាសហគ្រាសវៀតណាម - រុស្ស៊ី 

វេទិកាសហគ្រាសវៀតណាម - រុស្ស៊ី ដោយនាយកដ្ឋានពន្លឿនពាណិជ្ជកម្ម (ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម) រួមសហការជាមួយក្រសួងអភិវឌ្ឍន៍ សេដ្ឋកិច្ច រុស្ស៊ីរៀបចំនាថ្ងៃទី១៣ ធ្នូ នៅ រុស្ស៊ី។ វេទិកានេះសំដៅផ្លាស់ ប្ដូរព័ត៌មាន អំពីឱកាសសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគនៅរុស្ស៊ី គោលនយោបាយអាទិភាព របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ និងតម្រូវការអំពីគុណភាពបែបបទចំពោះទំនិញ នាំចេញរុស្ស៊ី។

អញ្ជើញថ្លែងមតិនៅទីនេះ លោក Than Van Hung ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភាគហ៊ុន Visimix ដែលជាក្រុមហ៊ុនកែច្នៃមុខទំនិញកសិផលនាំចេញបានឲ្យដឹងថា៖

“នាបច្ចុប្បន្ន យើងខ្ញុំកំពុងនាំចេញមុខទំនិញដូចជា៖ គ្រាប់ស្វាយចន្ទី ម្រេច និងទេព្វិរូទៅទីផ្សាររុស្ស៊ីច្រើនណាស់។ ដោយសង្កេតឃើញថា រុស្ស៊ីគឺជាទីផ្សារមានសក្កានុភាព ដូច្នេះយើងខ្ញុំចង់ទៅរុស្ស៊ីដើម្បីពិនិត្យស្ថានភាពជាក់ស្ដែងនៃទីផ្សារនេះ ហើយជួបជុំជាមួយមិត្តភក្តិរុស្ស៊ីដើម្បីទាក់ទាញអតិថិជន សំដៅនាំយកនូវផលិតផលដ៏សម្បូរបែបទៅកាន់ទីផ្សារនេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ