វេទិកាសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាមនិងអាហ្សង់ទីននៅទីក្រុង Buenos Aires

វេទិកាសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាមនិងអាហ្សង់ទីននៅទីក្រុង Buenos Aires  - ảnh 1
វេទិកាសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាមនិងអាហ្សង់ទីននៅទីក្រុង Buenos Aires (VNA)


(VOVworld) – នាថ្ងៃទី​ ២៣ មិនា នៅរដ្ឋធានី Buenos Aires ស្ថានទូតវៀតណាម
 ប្រចាំនៅអាហ្សង់ទីនបានរៀបចំវេទិកាស្តីអំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម
វៀតណាម-អាហ្សង់ទីន សំដៅជួយឧបត្ថម្ភមជ្ឈដ្ឋានសហគ្រាសប្រទេសអាមេរិក
ឡាទីននេះយល់បន្ថែមអំពីខឿនសេដ្ឋកិច្ចវៀតណាមក៏ដូចជាសក្តានុភាព
 សេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ។ ថ្លែងមតិនៅពិធីបើក
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្សង់ទីន លោក Nguyen Dinh Thao បាន
លើកច្បាស់នូវការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
លើវិស័យនយោបាយការទូតសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគកសិកម្មសុខាភិបាល
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសក្នុងទស្សវត្តកន្លងមក។ តាមរយៈវេទិ កាលើកនេះ
 បណ្ដាសហគ្រាសអាហ្សង់ទីននឹងមានបន្ថែមព័ត៌មានអំពីឱកាសផ្លាស់ប្តូរ
ពាណិជ្ជកម្មជាមួយវៀតណាមហើយរួមចំណែកជំរុញកំណើនពាណិជ្ជកម្មទ្វេ
ភាគីឲ្យបានខ្លាំងក្លាថែមទៀតនាពេលខាងមុខ។ រីឯខ្លួនវិញ ប្រធានគណៈ
កម្មាធិការពិគ្រោះយោបល់ការធ្វើសមាហរណកម្មនិងប្លុកទីផ្សាររួមអាមេរីក
ខាងត្បូង លោក Carlos Restaino បានអះអាងថា៖ វៀតណាមជាទីផ្សារអាទិភាព
 ក្នុងយុទ្ធសាស្ត្រសម្បូរបែបភាវូបនីយកម្មនិងបើកទូលាយការនាំចេញរបស់
អាហ្សង់ទីននិងជាដៃគូពាណិជ្ជកម្មសំខាន់បំផុតនៅទ្វីបអាស៊ីនិងប្រទេសនាំ
ចូលផលិតផលធំទី ៣ នៃប្រទេសនេះក្នុងតំបន់។

        ក្នុងឱកាសនេះ លោក Carlos Restaino បានបូកសរុបលទ្ធផលនៃកិច្ច
ប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលរវាងប្រទេសទាំងពីរអំពីកិច្ចសហប្រតិ
បត្តិការ សេដ្ឋកិច្ចពាណិជ្ជកម្មវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលើកទី​៥ នៅទីក្រុង
ហាណូយ និងសន្និសីទពិគ្រោះយោបល់នយោបាយលើកទី ៧ វៀតណាម-
អាហ្សង់ទីននា ខែធ្នូឆ្នាំ ២០១៦ កន្លងមកនៅទីក្រុង Buenos Aires ផងដែរ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ