វិទ្យាស្ថាន Goethe និងវិទ្យុសម្លេងវៀតណាមសហប្រតិបតិ្តការផ្សាយខ្សែភាពយន្តរឿងនិទាន Grimm

វិទ្យាស្ថាន Goethe និងវិទ្យុសម្លេងវៀតណាមសហប្រតិបតិ្តការផ្សាយខ្សែភាពយន្តរឿងនិទាន Grimm - ảnh 1
តំណាងនៃ VOV និងវិទ្យាស្ថាន Goethe រូបថតអនុស្សាវរីយ៍

(VOVworld) - ក្នុងឱកាសទិវាកុមារអន្តរជាតិទី១ មិថុនា វិទ្យុសម្លេងវៀតណាម បាន
សហការជាមួយវិទ្យាស្ថាន Goethe ហាណូយ បង្ហាញមុខគំរោងការណ៍សារព័ត៌មាន
ពហុមធ្យោបាយដោយផ្ដោតទៅលើប្រធានបទរឿងនិទាន Grimm។តាមនោះ តាំង
ពីចុងខែឧសភា កាណាល់ទូរទស្សន៍របស់ VOV នឹងផ្សាយបណ្ដាខ្សែភាពយន្ត ដែល
បានផលិតតាមរឿងនិទានដ៏ល្បីល្បាញ់របស់បងប្អូន Grimm។នៅសន្និសីទ កាសែត
ប្រកាសគំរោងការណ៍នេះនាព្រឹកថ្ងៃទី២៨ ឧសភា លោក Michael Flutch អនុប្រធាន
វិទ្យាស្ថាន Goethe ហាណូយបានសង្កត់ធ្ងន់ទៅលើអត្ថន័យរបស់រាល់ វណ្ណកម្មដែល
នឹងបានផ្សាយ។

“រឿងនិទានជាមធ្យោបាយ១ដ៏សមស្របដើម្បីជំរុញការទាក់ទងរវាងសមាជិកក្នុង
គ្រួសារ។រឿងនិទានក៏ជួយពង្រីកសមត្ថភាពច្នៃប្រឌិត ការស្រមើស្រមៃរបស់ មនុស្ស ក៏ដូចជាជំរុញការយល់ដឹងគ្នាទៅវិញទៅមករវាងខឿនវប្បធម៌នានាផង ដែរ។ដោយ
ហេតុនេះ យើងខ្ញុំសូមថ្លែងអំណរគុណដល់វិទ្យុសម្លេងវៀតណាម ដែលបានសហ
ប្រតិបតិ្តការដើម្បីបង្កើតឡើងគំរោងការណ៍ដ៏អស្ចារ្យនេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ