វិទ្យុសម្លេងវៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការ

វិទ្យុសម្លេងវៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1
វិទ្យុសម្លេងវៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការ

(VOV)_នាថ្ងៃទី២៥ វិច្ឆិកា នៅមជ្ឈមណ្ឌលផ្សាយសម្លេងជាតិ លេខ៥៨ វិថី
 Quan Su រដ្ឋធានីហាណូយ អគ្គនាយករង វិទ្យុសម្លេងវៀតណាម  លោក  Vu Hai
បានទទួលជួបសន្ទនាជាមួយសមភាគីលោក Vorasack Pravongviengkham ​ប្រធាន
គណៈ​ប្រតិភូ​វិទ្យុ​ជាតិ​​ឡាវ​( LNR) ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ 
ភាគីទាំងពីរបាន​ផ្លាស់​ប្តូរអំពីទិសដៅសហប្រតិបត្តិការនាពេលខាងមុខនេះ ឯក
ភាពអំពីការ​បង្កើនការងារផ្លាស់ប្តូរព័ត៍មាន ឧទ្ទេសនាមអំពីទឹកដី មនុស្សវៀតណាម
និងឡាវ បណ្ដាព្រឹត្តិការណ៍ធំៗនៃប្រទេសនិមួយៗ …លៗ។ ថ្លែងមតិនៅទីនេះ 
អគ្គនាយករង Vu Hai បានលើកច្បាស់ថា៖

          “ ​នាពេលខាងមុខនេះ ភាគីទាំងពីរត្រូវបង្កើនការផ្លាស់ប្តូរ រៀប​ចំបណ្ដាក្រុម
អ្នកយកព័ត៍មានទៅសរសេរអត្ថបទស្ដីពីស្ថានភាពនៃប្រទេសទាំងពីរ។ ការផ្លាស់
ប្តូរបណ្ដាកម្មវិធីនឹងបានអនុវត្តតាមរបៀបចែករំលែកទិន្នន័យ FPT ដែលមាន​គុណ
ភាពល្អផង និងធានាបច្ចេកទេសផង​។ ភាគីទាំងពីរអាចយកព័ត៍មាន​របស់គ្នាទៅ
វិញទៅមក តាមរយៈបណ្ដាគេហទំព័រ។”

          រីឯ ភាគីវិទ្យុសម្លេងជាតិឡាវ លោក Vorasack Pravongviengkham មានគោល
បំណងថា៖ VOV នឹងចែករំលែកបទពិសោធន៍ក្នុងវិស័យផ្សាយ​ទួរទស្សន៍ និងរូប
ភាពបណ្ដុះបណ្ដាលនៅសាលាជាន់ខ្ពស់ចំនួន២របស់ VOV និងសកម្មសហប្រតិប
ត្តិការជាមួយឡាវ ក្នុងផ្សព្វផ្សាយអំពីបណ្ដា​ព្រឹត្តិការណ៍ធំៗនៃប្រទេសទាំងពីរ ជា
ពិសេសពេលដែលឡាវទទួលដំណែងជាប្រធានអាស៊ាន នាឆ្នាំ ២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ