វិទ្យុសម្លេងវៀតណាមបានបើកការិយាល័យដំណាង​ប្រចាំនៅទីក្រុង Ha Long

វិទ្យុសម្លេងវៀតណាមបានបើកការិយាល័យដំណាង​ប្រចាំនៅទីក្រុង Ha Long   - ảnh 1
ទីក្រុង Ha Long ខេត្ត Quang Ninh (TTXVN)

          នាថ្ងៃទី ២ សីហា វិទ្យុសម្លេងវៀតណាមបានបើកការិយាល័យដំណាង​ប្រចាំនៅទីក្រុង Ha Long ខេត្ត Quang Ninh ( ភាគខាងជើងវៀតណាម)។ ​ថ្លែងមតិនៅទីនេះ អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen Dang Tien បានអោយដឹងថា÷ ការិយាល័យដំណាងរបស់វិទ្យុ​សម្លេងវៀតណាម ​ប្រចាំ​នៅខេត្ត Quang Ninh នឹងសកម្ម ម្ចាស់ការឃោសនាការផ្ទួចផ្តើមគំនិត​គោល​នយោបាយរបស់បក្ស រដ្ឋផ្សព្វផ្សាយរាល់ព្រឹត្តិការណ៍របស់ខេត្ត Quang Ninh និយាយដោយឡែក និងតំបន់ភាគឥសាននិយាយរួម ដល់​ទស្សនិក​ជន​ ​និងមិត្តអ្នកស្ថាប់ក្នុងទូទាំងប្រទេស។ ចំពោះខេត្ត Quang Ninh ថ្នាក់​ដឹកនាំ​ខេត្ត បានវាយតំលៃយ៉ាងខ្ពស់តួនាទីរបស់វិទ្យុសម្លេងវៀតណាម ដែលជានិច្ចកាល​រួមដំណើរជាមួយបក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្តQuang Ninh ក្នុងការ​អនុវត្ត​រាល់ភារកិច្ចអំពីនយោបាយ សេដ្ឋកិច្ច សង្គម…។ល។ ទន្ទឹមនឹងនោះ ​ថ្នាក់​ដឹកនាំខេត្ត Quang Ninh មានគោលបំណងថា÷ វិទ្យុសម្លេងវៀតណាម​នឹងរួមសហការយ៉ាងជិតស្និទ្ធជាងទៀតជាមួយខេត្ត Quang Ninh ដើម្បីជំរុញ​ខ្លាំងការឃោសនា អំពីគ្រប់សក្ដានុភាព ឧត្តមភាព រួមចំណែកលើកកំពស់រូបភាព ស្ថានភាពរបស់ខេត្ត Quang Ninh ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ