វិទ្យុសម្លេងវៀតណាមរៀបចំពិធី​ចេញដំណើរ​ក្រុមការងារ​ស្ម័គ្រចិត្ត​ទៅបំពេញការងារនៅបណ្ដាខេត្តភាគខាងត្បូង

(VOVWORLD) - នៅរសៀលថ្ងៃទី ៣១ ខែសីហានៅទីក្រុងហាណូយ វិទ្យុសម្លេងវៀតណាមបានរៀបចំពិធីចេញដំណើរក្រុមកម្មាភិបាល និងអ្នកយកព័ត៌មាន ស្ម័គ្រចិត្ត ទៅ បំពេញការងារនៅបណ្ដាខេត្តភាគខាងត្បូង។
វិទ្យុសម្លេងវៀតណាមរៀបចំពិធី​ចេញដំណើរ​ក្រុមការងារ​ស្ម័គ្រចិត្ត​ទៅបំពេញការងារនៅបណ្ដាខេត្តភាគខាងត្បូង - ảnh 1ពិធីចេញដំណើរក្រុមកម្មាភិបាល និងអ្នកយកព័ត៌មាន ស្ម័គ្រចិត្ត ទៅ បំពេញការងារនៅបណ្ដាខេត្តភាគខាងត្បូង

ក្រុមកម្មាភិបាល និងអ្នកយកព័ត៌មានស្ម័គ្រចិត្តរួមមានសមាជិកចំនួន ១២ អ្នក ដឹកនាំដោយលោក Pham Manh Hung អគ្គនាយករងវិទ្យុសម្រេងវៀតណាម។ ក្រុមការងារមានភារកិច្ចបង្កើនការដឹកនាំ ផ្ដល់ព័ត៌មាន និងឃោសនាអំពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និងខ្លឹមសារមួយចំនួននៅលើប្រព័ន្ធផ្សព្វផ្សាយរបស់វិទ្យុសម្លេងវៀតណាម។

នៅក្នុងពិធីចេញដំណើរនេះ  អគ្គនាយកវិទ្យសម្លេងវៀតណាម លោក Do Tien Sy មានគោលបំណងថា អ្នកយកព័ត៌មានស្ម័គ្រចិត្តមិនត្រឹមតែបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តរបស់ជនរួមជាតិ ជួរគ្រូពេទ្យ កងកម្លាំងទ័ព នគរបាល ដែលកំពុងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតប៉ុណ្ណោះទេ ថែមទាំងប្រមូលបទពិសោធន៍ដើម្បីនិពន្ធអត្ថបទកាសែត សក្តិសមនឹងស្ថានការណ៍ដ៏ពិសេសរបស់ប្រទេសជាតិទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ