វប្បធម៌របស់សហគ្រាសជាដួងព្រលឹងនៃពាណិជ្ជសញ្ញា

វប្បធម៌របស់សហគ្រាសជាដួងព្រលឹងនៃពាណិជ្ជសញ្ញា - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងមតិក្នុងពិធី

(VOVworld)-អញ្ជើញចូលរួមពិធីបំផុសចលនា “កសាងវប្បធម៌សហគ្រាសវៀត
ណាម” ដែលបានប្រព្រឹត្តទៅនាយប់ថ្ងៃទី៧វិច្ឆិកានៅទីក្រុងហាណូយ នាយករដ្ឋ
មន្ត្រី រដ្ឋាភិ បាល លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វប្បធម៌របស់សហ
គ្រាសជាដួងព្រ លឹងនៃពាណិជ្ជសញ្ញានិងជាកាត្តាសម្រេចលក្ខណៈស្ថិរភាពរបស់
សហគ្រាសនោះ។ លោក Nguyen Xuan Phuc បានលើកច្បាស់ថា វប្បធម៌សហ
គ្រាសមិនត្រឹមតែជារូប ភាពរបស់សហគ្រាសនោះប៉ុណ្ណោះទេ ថែមទាំងជារូបភាព
ប្រទេសជាតិទៀតផង ខណៈដែលវៀតណាមកំពុងចូលរួមកិច្ចព្រមព្រៀងទាំងទ្វេ
ភាគីនិងពហុភាគីជាច្រើន។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន
សង្កត់ធ្ងន់ថា៖

        “ខ្ញុំគិតថា រាល់គោលការណ៍ជាសារវ័ន្ត ឬអាចហៅតាមបែបផ្សេងទៀតថា
តម្លៃស្នូល គឺជាគ្រឹះនិងជាកម្លាំងរស់នៃវប្បធម៌របស់សហគ្រាស។ គោលការណ៍ឬ
តម្លៃស្នូលទាំង នោះ អាចជា  សុចរិត ជាការច្នៃប្រឌិត និងជាការទទួលខុសត្រូវ
ចំពោះបរិស្ថាន។ កាល ណាដែលសង្គមនិងអតិថិជននៅតែជឿជាក់ទៅលើតម្លៃ
ស្នូលនិងគោលការណ៍ របស់សហគ្រាសគឺសហគ្រានឹងកាន់តែមានឱកាសរីកធំ
ធាត់ទៅមុខ។ ពាក្សចាស់ ពោលថា បាត់បង់ការជឿទុកចិត្តមានន័យថាបាត់បង់
អ្វីៗទាំងអស់។ ដូច្នេះ វប្បធម៌ របស់សហគ្រាសគឺជាទំនុកទុកចិត្តរបស់អតិថិជន
ផងដែរ”។

        នៅក្នុងពិធីនេះ គណៈចាត់តាំងក៏បានប្រកាសនូវសេចក្តីសម្រេចរបស់នា
យករដ្ឋមន្ត្រីរដ្ឋាភិបាលដោយយកថ្ងៃទី១០វិច្ឆិការៀងរាល់ឆ្នាំជា “ទិវាវប្បធម៌
សហគ្រាសវៀត ណាម” ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ