វិមានបញ្ចកោណព្រមានលទ្ធភាពវាយប្រហាររបស់ IS ក្នុងទិវាបុណ្យជាតិអាមេរិក


វិមានបញ្ចកោណព្រមានលទ្ធភាពវាយប្រហាររបស់ IS ក្នុងទិវាបុណ្យជាតិអាមេរិក - ảnh 1
វិមានបញ្ចកោណព្រមានលទ្ធភាពវាយប្រហាររបស់ IS ក្នុងទិវាបុណ្យជាតិអាមេរិក (Image: VNA)

(VOVworld) – នាថ្ងៃទី ១ កក្កដា វិមានបញ្ចកោណបានព្រមានគ្រោះអាសន្នថា៖ អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) អាចដំណើការវាយប្រហារទៅលើអាមេរិក ក្នុងឱកាសទិវាបុណ្យជាតិនៃប្រទេសនេះ នាថ្ងៃទី ៤ កក្កដា ខាងមុខ។ ថ្លែងមតិ ជាមួយមជ្ឈដ្ឋានសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Ashton
Carter បានចាត់ទុកថា៖ អាមេរិកកំពុងប្រឈមមុខនឹងការគំរាមកំហែងសន្តិសុខ ពីមុខសញ្ញាដែលត្រូវបានទទួលរងឥទ្ធិពលជ្រុលនិយមរបស់ពួកឧទ្ទាម IS ។
តាមលោក Carter ថែមទៀតថា៖ ខុសពីយន្តការធ្វើសកម្មភាពរបស់​បណ្តាញ
ភេវរកម្ម Al Qeada ក្នុងសម័យកាលផ្ទុះបណ្តាញសង្គមនាបច្ចុប្បន្នបណ្ដាមុខ
សញ្ញាពោលខាងលើអាចធ្វើសកម្មភាពដោយខ្លួងឯងមិនចាំបាច់ស្តាប់បទ
បញ្ជារបស់អង្គការភេវរកម្មណាមួយឡើយ។ ក្នុងពេលនោះ ការិយាល័យសហ
ព័ន្ធស៊ើបអង្កេត  (FBI) និងក្រសួងសន្តិសុខជាតិអាមេរិកមុននោះបានផ្ញើរព័ត៌មាន
ព្រមានបង្កើនសន្តិសុខដល់សមត្ថកិច្ចតំបន់ក្នុងទូទាំងប្រទេសក្នុងឱកាសទិវា
បុណ្យជាតិ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ