វិស័យការទូតប្រជាជនរួមចំណែកក្នុងការកសាងនិងអភិវឌ្ឍន៍ទីក្រុងហូជីមិញ

(VOVWORLD) -ឆ្នាំ២០១៨ សម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពទីក្រុងហូជីមិញ (HUFO) នឹងបន្ត លើកកម្ពស់ប្រសិទ្ធភាពនូវកិច្ចការក្រៅរដ្ឋាភិបាលបរទេស ឆ្លើយតបនឹងតម្រូវការ អភិវឌ្ឍន៍និរន្តរភាពរបស់ទីក្រុង។ នេះជាភារកិច្ចដែលបាន HUFO អនុវត្តន៍ក្នុងឆ្នាំ ២០១៨។
វិស័យការទូតប្រជាជនរួមចំណែកក្នុងការកសាងនិងអភិវឌ្ឍន៍ទីក្រុងហូជីមិញ - ảnh 1 ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ Minh Hiệp)

នៅក្នុងសន្និសីទអនុវត្តន៍ភារកិច្ចឆ្នាំ២០១៨ដែលបានប្រព្រឹត្តនាថ្ងៃទី៩ខែកុម្ភៈ លោក Huynh Minh Thien ប្រធាន HUFO បានឲ្យដឹងថា ក្នុងឆ្នាំ២០១៨ HUFO នឹង សកម្មផង ម្ចាស់ការផង ក្នុងការងារធ្វើសេនាធិការ គ្រប់គ្រង ចលនា និងប្រើប្រាស់ប្រ ភពទុនឧបត្ថម្ភក្រៅរដ្ឋាភិបាលបរទេស សម្រាប់បណ្តាគម្រោងការសេដ្ឋកិច្ច សង្គមកិច្ច របស់ទីក្រុង។ រួមជាមួយគ្នានោះ នឹងបង្កើនការងារព័ត៌មានកិច្ចការបរទេស សំដៅផ្សព្វ ផ្សាយរូបភាពទឹកដីនិងមនុស្សវៀតណាមសក្កានុភាពសហប្រតិបត្តិការវិនិយោគរបស់ទីក្រុងទៅកាន់បរទេស។

        លោក Huynh Minh Thien សម្តែងក្តីសង្ឃឹមថា HUFO នឹងរួមជាមួយសកម្មភាព កិច្ចការបរទេសរួមរបស់ទីក្រុងសំដៅទទួលបានជោគជ័យច្រើនថែមទៀត ជាពិសេសធ្វើឲ្យស៊ីជម្រៅ ទំនាក់ទំនងការ ទូតនិងចំណងមិត្តភាពរវាងវៀតណាមជាមួយប្រទេស នានាលើទូទាំងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ