វិស័យកសិកម្មវៀតណាមទទួលបានផលប្រយោជន៍ពីTPP

វិស័យកសិកម្មវៀតណាមទទួលបានផលប្រយោជន៍ពីTPP - ảnh 1
តំបន់ផលិតស្ពៃអនាម័យមួយនៅខេត្ត Quang Binh


(VOVworld)-កាសែត Clarin ជាកាសែតធំបំផុតនៅប្រទេសអាហ្សង់ទីន នាពេល ថ្មីៗនេះបានចុះផ្សាយអត្ថបទពិនិត្យអំពីរាល់ឱកាសដែលវៀតណាមអាចទទួល
បាន ដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រ
ប៉ាស៊ីហ្វិក (TPP)។ ដោយប្រធានបទ “វិស័យកសិកម្មវៀតណាមស្វែងរក ដៃគូវិនិ
យោគ” អត្ថបទនេះបានចាត់ទុកថា ចំពោះកិច្ចព្រមព្រៀងនេះ វៀតណាម នឹង
ទាក់ទាញទុនវិនិយោគឡើងដល់រាប់លានដុល្លារអាមេរិក។ តាមអត្ថបទនេះ ដែរ
នៅពេលចូលរួម TPP ការនាំចេញអង្ករបស់វៀតណាមទៅដល់ទីផ្សារនានា លើទ្វីបអាស៊ីនឹងកើនឡើងពី៤ដល់៧ដង។ ប៉ុន្តែប្រការនេះក៏មានន័យថាវៀត ណាមនឹងត្រូវប្រឈមមុខនឹងការសាកល្បងអំពីបរិស្ថាន។ ដំណោះស្រាយ​សម្រាប់ការសាកល្បងនេះគឺគប្បីបង្កើនការធ្វើឧស្សាហូបនីយកម្មការផលិតកម្ម ល្បៀងអាហារដោយឈរលើមូលដ្ឋានទាក់ទាញប្រភពទុនវិនិយោគផ្ទាល់ពី
បរទេស។ អត្ថបទបានចាត់ទុកថា នេះជាឧកាសដំបូងដើម្បីវៀតណាមទាក់ទាញ ការវិនិយោគលើវិស័យកសិកម្មនិងផលិតស្បៀងអាហារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ